SOM ៣ APEC ២០១៧៖ប្រារព្ធសម័យប្រជុំលើកទី២ក្រុមការងារសុខាភិបាល APEC
(VOVWORLD) - នាព្រឹកថ្ងៃទី២១ សីហា នៅទីក្រុងហូជីមិញបានប្រារព្ធសម័យប្រជុំ លើកទី២របស់ក្រុមការងារសុខាភិបាល APEC (HWG ២) ក្នុងក្របខ័ណ្ឌកម្មវិធី សន្និសីទមន្ត្រីជាន់ខ្ពស់លើកទី៣ (SOM ៣) និងកិច្ចប្រជុំទាក់ទិននានា។
តំណាងចូលរួមសម័យប្រជុំនេះ (រូបថត៖TTXVN) |
(VOVworld) - នាព្រឹកថ្ងៃទី២១ សីហា នៅទីក្រុងហូជីមិញបានប្រារព្ធសម័យប្រជុំ លើកទី២ របស់ក្រុមការងារសុខាភិបាល APEC (HWG ២) ក្នុងក្របខ័ណ្ឌកម្មវិធី សន្និសីទមន្ត្រីជាន់ខ្ពស់លើកទី៣ (SOM ៣) និងកិច្ចប្រជុំទាក់ទិននានា។ ក្នុងថ្ងៃទី ២១និងទី២២ សីហា តំណាងចូលរួម HWG ២ នឹងត្រួតពិនិត្យឡើងវិញនូវការ អនុវត្តដំណើរការ “ដើម្បីតំបន់អាស៊ី-ប៉ាស៊ីហ្វិកមានសុខភាពល្អដល់ឆ្នាំ២០២០” ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៥។
បណ្ដាតំណាងក៏ពិភាក្សាដើម្បីឯកភាពលើការកសាងពង្រាងសេចក្ដីថ្លែងការណ៍រួម APEC អំពីសុខាភិបាលដើម្បីដាក់ជូនកិច្ចប្រជុំជាន់ខ្ពស់លើកទី៧អំពីសេដ្ឋ កិច្ចនិងសុខាភិបាល និងដាក់ជូន អនុម័តនៅសប្ដាហ៍ជាន់ខ្ពស់ APEC និងសន្និ សីទរដ្ឋមន្រ្តី APEC នាខែវិច្ចិកាខាងមុខនេះផងដែរ។ លោកស្រី Tran Thi Giang Huong ប្រធានមន្ទីរសហប្រតិបតិ្តការអន្តរជាតិ ក្រសួងសុខាភិបាល វៀតណាម បានឲ្យដឹងថា៖
“ខ្លឹមសារដែលត្រូវបានលើកយកមកពិភាក្សាគឺផ្ដោតសំខាន់ទៅលើការប្រើប្រាស់ប្រភពកម្លាំងសំរាប់ផ្នែកសុខភិបាលប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺ ការថែទាំសុខភាពដើម្បីទប់ទល់នឹងស្ថានភាពជំងឺថ្មី។ ឧទាហរណ៍ថា ស្ថានភាព កើនឡើងនៃជំងឺមិនឆ្លង និងចំនួនប្រជាជនចាស់ជរានៅខឿនសេដ្ឋកិច្ចសមាជិក APEC”៕