Standard Chartered បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមឆ្នាំ ២០២៤ ដល់ ៦,៨%

(VOVWORLD) - នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចថ្មីបំផុតវៀតណាមដែលបានចេញផ្សាយនាថ្ងៃទី ១៨ តុលាការ ធនាគារ Standard Chartered បានបង្កើនការព្យាករណ៍ កំណើន GDP របស់វៀតណាមឆ្នាំ ២០២៤ ដល់ ៦,៨% (ពី ៦%) ដោយសារលទ្ធផល GDP នៃត្រីមាសទីបី ទទួលបានភាពវិជ្ជមានច្រើនជាងការរំពឹងទុក។

យោងតាមអ្នកជំនាញសេដ្ឋកិច្ចនៃធនាគារ Standard Chartered សន្ទុះកំណើនសេដ្ឋកិច្ចរបស់វៀតណាមមានភាពរឹងមាំគួរសមជាមួយនឹងការរីកចម្រើនក្នុងវិស័យជាច្រើន រួមទាំងការនាំចូល-នាំចេញ ការលក់រាយ អចលនទ្រព្យ ទេសចរណ៍ សំណង់ និងផលិតកម្ម។ ការងើបឡើងវិញនៃពាណិជ្ជកម្ម និងការបង្កើនសកម្មភាពអាជីវកម្ម និងការវិនិយោគផ្ទាល់ពីបរទេសនឹងក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់នៅក្នុងឆ្នាំ ២០២៥ និងលើសពីនេះទៅទៀត។ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទុវិនិយោគផ្ទាល់ពីបរទេស (FDI) បានបើកចំណាយប្រាក់ចំនួន ៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែល FDI បានប្តេជ្ញាកើន ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនក្នុងវិស័យផលិតកម្មគឺជាកត្តាជំរុញដ៏សំខាន់ដែលជួយសេដ្ឋកិច្ចវៀតណាមបន្តពង្រីកដោយកំណើនការនាំចេញឈានដល់ ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ