Standard Chartered ព្យាករណ៍ថា GDP របស់វៀតណាមក្នុងត្រីមាសទីមួយសម្រេចបាន ៦,១%

(VOVWORLD) - ធនាគារ Standard Chartered បានព្យាករណ៍ថា GDP វៀតណាម ត្រីមាស ទីមួយនឹងស្ថិតក្នុងកម្រិតមធ្យម ដោយសម្រេចបាន ៦,១%។ 
នៅក្នុងរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចវៀតណាមដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ខែមីនា ធនាគារ Standard Chartered ចាត់ទុកថា ស្ថានភាពដើមឆ្នាំ ២០២៤ មានភាពវិជ្ជមានជាង ត្រីមាសដូចគ្នាកាលពីឆ្នាំមុន (កើនឡើង ៣,៣២%) ហើយរក្សាដដែលការព្យាករណ៍ GDP របស់វៀត
ណាមនៅឆ្នាំនេះគឺ ៦,៧%។ GDP របស់វៀតណាមនឹងឈានដល់ ប្រហែល ៦,២% ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ បន្ទាប់នោះកើនឡើងដល់ ៦,៩% នៅឆមាសទីពីរនៃឆ្នាំនេះ។
ទិន្នន័យនៃខែមីនាកំពុងបង្ហាញពីសញ្ញានៃការងើបឡើងវិញរបស់សេដ្ឋកិច្ចក្រោយពីបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ជាក់ស្ដែង ការលក់រាយបានកើនឡើង ៩,២% បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ធនាគារ Standard Chartered ក៏ចាត់ទុកថា បើចង់ឲ្យការវិនិយោគផ្ទាល់ពីបរទេស (FDI) ងើបឡើងវិញយ៉ាងខ្លាំងក្លា វៀតណាម ត្រូវការកំណើន GDP លឿនជាងមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ