Standard Chartered ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងឈានដល់ ៦,៧% ក្នុងឆ្នាំ ២០២១
(VOVWORLD) - នាថ្ងៃទី ១ មិថុនា ធនាគារ Standard Chartered បានប្រកាសការព្យាករណ៍របស់ខ្លួនថា កំណើនផលិតផលក្នុងស្រុក GDP របស់វៀតណាមនឹងឈានដល់ ៦,៧% ក្នុងឆ្នាំ ២០២១ និង ៧,៣% នៅឆ្នាំ ២០២២។
Standard Chartered ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងឈានដល់ ៦,៧% ក្នុងឆ្នាំ ២០២១ |
យោងតាមលោក Lim Leelahaphan សេដ្ឋវិទូទទួលបន្ទុកវៀតណាមនិងថៃ នៃធនាគារ Standard Chartered បានឲ្យដឹងថា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់វៀតណាមនៅតែបន្តរឹងមាំ ហើយវៀតណាមបានបង្ហាញឲ្យឃើញថាជាប្រទេសមួយដែលមានសេដ្ឋកិច្ចសកម្មបំផុតនៅលើពិភពលោក ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតនេះ។
យោងតាមអ្នកជំនាញផ្សេងទៀតនៃក្រុមហ៊ុន Standard Chartered បានបង្ហាញថាទិន្នន័យពាណិជ្ជកម្មរបស់វៀតណាមនៅតែមានភាពវិជ្ជមានចាប់តាំងពីឆ្នាំទៅមិញ។ អតិរេកពាណិជ្ជកម្មរបស់វៀតណាមត្រូវសម្រេចបាន ១,៣ ពាន់លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២១។
ក្រុមអ្នកជំនាញក៏ជឿជាក់ថា កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សទំនងជានឹងធ្វើឱ្យអតិផរណាកើនឡើង ហើយការឡើងថ្លៃម្ហូបអាហារនៅលើពិភពលោកក៏កំពុងប៉ះពាល់ដល់អតិផរណាក្នុងស្រុកផង ដែរ។ ការព្យាករណ៍អតិផរណាជាមធ្យមរបស់វៀតណាមនៅឆ្នាំ ២០២១ នឹងឈានដល់ ៣,៨%៕