Tel Aviv នឹងមិនអនុញ្ញាត្តឲ្យ Tehran កម្មសិទ្ធិអាវុធ នុយក្លេអ៊ែរឡើយ

Tel Aviv នឹងមិនអនុញ្ញាត្តឲ្យ Tehran កម្មសិទ្ធិអាវុធ នុយក្លេអ៊ែរឡើយ - ảnh 1
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (Image: Vietnam+)

(VOVworld) – អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចធ្វើសកម្មភាពដោយឯតោភាគី ដើម្បីទាប់ស្កាត់ការកម្មសិទ្ធិអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយព្រមានថា៖ សហគមន៍អន្តរជាតិមិនគប្បីជឿជាក់ទៅលើពាក្យសំដីរបស់ថ្នាក់ដឹកនាំថ្មីនៃ ប្រទេសសាធារណៈរដ្ឋឥស្លាមនេះទេ។  ថ្លែងមតិក្នុងមហាសន្និបាត អ.ស.ប.
នាថ្ងៃទី ១ តុលា នៅទីក្រុង New York អាមេរិក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
លោក Benjamin Netanyahu បានប្រកាសថា៖ Tel Aviv នឹងមិនអនុញ្ញាត្តឲ្យ
Tehran កម្មសិទ្ធិអាវុធនុយក្លេអ៊ែរឡើយ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី
អ៊ីស្រាអែលក៏បាន ព្រមានថា៖ អ៊ីរ៉ង់កំពុងផលិតគ្រាប់បែកនុយក្លេអ៊ែរមួយ
ដោយមិនអើពើរដល់ការ ដែល ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានផ្តើមឡើងការព្រមព្រៀង មួយ។ រីឯខ្លួនវិញ អគ្គទីប្រឹក្សាអ៊ីរ៉ង់ប្រចាំនៅ
អ.ស.ប. លោក Kholadad Seifi បាន ចោទប្រកាន់ថ្នាក់ដឹកនាំអ៊ីស្រាអែល
កំពុងគំរាមកំហែងអ៊ីរ៉ង់។ លោក Seifi បានសង្កត់ធ្ងន់ទៅលើគោលជំហរ
មុនក៏ដូចជាក្រោយរបស់ Tehran គឺគ្មានពេល ណាវាយប្រហារលើប្រទេស
ណាមួយឡើយ។ ប៉ន្តែ Tehran នឹងត្រៀមខ្លួនជាស្រេចឆ្លើយតបតវិញរាល់
ការប្រហារពីភាគីអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ