TPP នឹងបង្កើតជំហានលោតផ្លោះដើម្បីវៀតណាមជំរុញខ្លាំងការនាំចេញនិងលើកកំពស់សមត្ថភាពប្រកួតប្រជែង
|
រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang |
(VOV)_ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានវិទ្យុសម្លេងវៀតណាម អំពីព្រឹត្តិការណ៍ដែលវៀតណាមនិងដៃគូចំនួន១១ទទួលបានការព្រមព្រៀងចុងក្រោយ ស្ដីពីកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) នាថ្ងៃទី៥ តុលានៅទីក្រុង Atlanta(អាមេរិក) រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក
Vu Huy Hoang បានអះអាងថា៖ TPP ត្រូវបានចាត់ទុកជាជំហានលោតផ្លោះដើម្បី
វៀតណាមជំរុញខ្លាំងការនាំចេញ និងលើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងប្រ
ទេស។តាមការវាយតំលៃរបស់បណ្ដាអ្នកជំនាញការថា៖ វៀតណាមនឹងជាសមា
ជិកទទួលបានផលប្រយោជន៍ច្រើនបំផុត ក្នុងចំណោមសមាជិក TPP។ អំពីវិស័យសេដ្ឋកិច្ច TPPនឹងជួយ GDP របស់វៀតណាមបង្កើនបង្កើនទឹកប្រាក់ចំនួន២៣,៥
ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០និង៣៣,៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ
២០២៥។ ប្រាក់នាំចេញនឹងបង្កើន៦៨ ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២៥។
លោក Vu Huy Hoang បានអោយដឹងថា៖
“ តាមការឯកភាពរបស់បណ្ដារដ្ឋមន្ត្រី TPP គឺបន្ទាប់ពីពេលបញ្ចប់ការចរចារ
នេះ ប្រទេសនានានឹងអនុវត្តតាមដំណើការរបស់ខ្លួន។ ដើមដំបូង គឺត្រួតពិនិត្យខាង
គតិយុត្តិ លិខិតស្នាម បានសមស្របជាមួយស្ថានភាពក្នុងប្រទេសដែរឬទេ? ទីពីរគឹ
ត្រៀមរៀបចំអនុវត្តតាមដំណាក់កាល។ ទន្ទឹមនឹងនោះគឺជូនព័ត៍មានអំពីខ្លឹមសាររបស់TPP ទៀតផង ជាពិសេសគឺបណ្ដាកិច្ចសន្យាអំពីទីផ្សារ រវាងវៀតណាមជា
មួយប្រទេសជាសមាជិកTPP ផ្សេងៗ។”
រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានអះអាងថា៖ វៀតណាមមានបទពិសោធន៍ជាច្រើន ក្នុងការធ្វើសមាហរណកម្ម ជា
ពិសេសគឺធ្វើសមាហរណកម្មសេដ្ឋកិច្ច ដូច្នេះវៀតណាមនឹងអនុវត្ត ធ្វើអាជីវកម្ម
រាល់ឧត្តមភាពរបស់ TPP៕