U22 វៀតណាមឈ្នះ U22 ប្រ៊ុយណេដោយមានលទ្ធផល ៦-០ នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡា Sea Games 30

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ក្នុងការប្រកួតព្រឹត្តិការណ៍កីឡា Sea Games 30 ក្រុមបាល់ទាត់បុរសវៀតណាម U22 បានឈ្នះលើក្រុម U22 ប្រ៊ុយណេដោយមានលទ្ធផលចុងក្រោយ ៦-០ ។
U22 វៀតណាមឈ្នះ U22 ប្រ៊ុយណេដោយមានលទ្ធផល ៦-០ នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡា Sea Games 30 - ảnh 1 U22 វៀតណាមឈ្នះ U22 ប្រ៊ុយណេដោយមានលទ្ធផល ៦-០ នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡា Sea Games 30 (រូបថត៖ ANTD)

កីឡាករខ្សែប្រយុទ្ធ Ha Duc Chinh ស៊ូតចូលទីគូរប្រជែងបាន ៤ គ្រាប់ដ៏ស្អាតផងដែរ។ នៅថ្ងៃទី ២៨ ខែវិច្ឆិកាខាងមុខនេះ ក្រុម បាល់ទាត់ U22 វៀតណាមនឹងប៉ះប្រកួតជាមួយក្រុមបាល់ទាត់ U22 ឡាវជាលើកទី ២។ ក្នុងការប្រកួតដំណាលគ្នានោះ ក្រុមបាល់ទាត់ U22 ម៉ាឡេស៊ីនិងក្រុមបាល់ទាត់ U22 មីយ៉ាន់ម៉ាបានប្រក្រួតស្មើគ្នាដោយលទ្ធផល ១ - ១ ។ ហេតុនេះហើយជាមួយនឹងលទ្ធផលនេះ ក្រុមបាល់ទាត់ U22 វៀតណាមបាននាំមុខជាបណ្តោះអាសន្នក្នុងពូល B ដោយមាន ៣ ពិន្ទុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ