UAE ពន្លឿនដំណើរការនៃការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល
(VOVWORLD) - ប្រធានាធិបតី UAE លោក Khalifa bin Zayed Al Nahyan កាលពីថ្ងៃទី ២៩ ខែសីហា បានចេញក្រឹត្យមួយដើម្បីលុបចោលក្រមច្បាប់ស្តីពីការធ្វើពហិការអ៊ីស្រាអែល ព្រមទាំង អនុញ្ញាតឱ្យមានជម្រុញកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងហិរញ្ញវត្ថុបន្ថែមទៀតរវាងភាគីទាំងពីរ។
ទង់ជាតិអ៊ីស្រាអែល (ស្តាំ) និងទង់ជាតិអេមីរ៉ាតអារ៉ាប់រួម (ពាក់កណ្តាល) នៅលើដងផ្លូវមួយក្នុងក្រុង Netanya ប្រទេសអ៊ីស្រាអែលថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២០ ( រូបថត៖ AFP / TTXVN) |
អនុវត្តតាមកិច្ចព្រមព្រៀងឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងអេមីរ៉ាតអារ៉ាប់រួម (UAE) និងអេហ្ស៊ីប នាពេលថ្មីៗនេះ ប្រធានាធិបតី UAE លោក Khalifa bin Zayed Al Nahyan កាលពីថ្ងៃទី ២៩ ខែសីហា បានចេញក្រឹត្យមួយដើម្បីលុបចោលក្រមច្បាប់ស្តីពីការធ្វើពហិការអ៊ីស្រាអែល ព្រមទាំង អនុញ្ញាតឱ្យមានជម្រុញកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងហិរញ្ញវត្ថុបន្ថែមទៀតរវាងភាគីទាំងពីរ។ ក្រឹត្យនេះមានគោល បំណងគាំទ្រដល់កិច្ចសហប្រតិបត្តិការទ្វេភាគីឆ្ពោះទៅរកការបង្កើតទំនាក់ទំនងទ្វេភាគីផងដែរ។ UAE គឺជាប្រទេសអារ៉ាប់ទីបី ដែលមានទំនាក់ទំនងប្រក្រតីភាពជាមួយអ៊ីស្រាអែល (បន្ទាប់ពីប្រទេសអេហ្ស៊ីបក្នុងឆ្នាំ ១៩៧៩ និងហ្ស៊កដានីនៅឆ្នាំ ១៩៩៤) ។ ទោះយ៉ាងណាក៏ដោយ អាជ្ញាធរប៉ាឡេស្ទីននិងប្រទេសអារ៉ាប់មួយចំនួនទៀតបានសម្តែងការប្រឆាំងជំទាស់ចំពោះកិច្ចព្រមព្រៀងនេះតែម្តង៕