UNDP ប្រមូលផ្តុំទៅលើបណ្ដាអាទិភាពអភិវឌ្ឍន៍នៅអាស៊ី-ប៉ាស៊ីហ្វិក

UNDP ប្រមូលផ្តុំទៅលើបណ្ដាអាទិភាពអភិវឌ្ឍន៍នៅអាស៊ី-ប៉ាស៊ីហ្វិក - ảnh 1
អគ្គនាយិការកម្មវិធីអភិវឌ្ឍន៍ អ.ស.ប (UNDP) លោកស្រី Helen Clark បានមកបំពេញទស្សនកិច្ចនៅវៀតណាម (Image: gdtd.vn)

(VOVworld) – អគ្គនាយិការកម្មវិធីអភិវឌ្ឍន៍ អ.ស.ប (UNDP) លោកស្រី Helen Clark បានមកបំពេញទស្សនកិច្ចនៅវៀតណាម​ ចាប់ពីថ្ងៃទី ៦ ដល់ទី ១០ វិច្ឆិកា ដើម្បីជួប
ធ្វើការជាមួយបណ្ដាកម្មាភិបាល អ.ស.ប. និងថ្នាក់ដឹកនាំរដ្ឋាភិបាលអំពី តួនាទីរបស់
អ.ស.ប. ប្រចាំនៅវៀតណាម ជំរុញល្បឿននៃការអនុវត្តបណ្ដាគោល ដៅអភិវឌ្ឍន៍
សហ្សវត្ស ជួយឧបត្ថម្ភយុទ្ធសាស្ត្រកំណើនបៃតង់របស់វៀតណាម ជាដើម។ តាម
គំរោង លោកស្រី Helen Clark នឹងចូលរួមសន្និសីទជាន់ខ្ពស់នៃ ក្រុមអភិវឌ្ឍន៍
អ.ស.ប. (UNDG) សំដៅពិភាក្សារអំពីស្ថានភាពអនុវត្តការផ្តើម គំនិតធ្វើសកម្មភាព
និងរបៀបវារៈស្តីពីការអភិវឌ្ឍន៍បន្ទាប់ពីឆ្នាំ ២០១៥ ជាដើម។ ក៏ក្នុងដំណើរទស្សន
កិច្ចលើកនេះ លោកស្រី Helen Clark នឹងចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំនៃបណ្ដាតំណាង
 UNDG ក្នុងតំបន់ ដើម្បីជំរុញផែនការយុទ្ធសាស្ត្ររបស់ UNDP ក្នុងដំណាក់កាល
២០១៤-២០១៧ នៅអាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ