UNDP ផ្ដល់ជំនួយជាទឹកប្រាក់ជាង៤,៥លានដុល្លាអាមេរិកចំពោះខេត្ត Dak Lak ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម

(VOVWORLD) - គម្រោងការណ៍នេះត្រូវបានមូលនិធិអាកាសធាតុបៃតងនៃអង្គការសហប្រជាជាតិផ្ដល់ជំនួយឥតសំណងជាង៣០លានដុល្លាអាមេរិក ជាមួយនឹង រយៈពេលប្រតិបត្តិចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ដូចការគ្រោងទុក។ 
UNDP ផ្ដល់ជំនួយជាទឹកប្រាក់ជាង៤,៥លានដុល្លាអាមេរិកចំពោះខេត្ត Dak Lak ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម - ảnh 1 ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ baodaklak.vn)

នាថ្ងៃទី៦ តុលា តំណាងកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) បានជួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dak Lak អំពីគម្រោង ការណ៍បង្កើនសមត្ថភាពទប់ទល់នៃការធ្វើផលិតកម្មកសិកម្មខ្នាតគ្រួសារនៅចំពោះមុខសភាពការណ៍អសន្តិសុខប្រភពទឹកដោយសារការប្រែប្រួល អាកាសធាតុនៅតំបន់ Tay Nguyen និងតំបន់ឆ្នេរសមុទ្រខាងត្បូងភូមិភាគ កណ្ដាលវៀតណាម។         គម្រោងការណ៍នេះត្រូវបានមូលនិធិអាកាសធាតុបៃតងនៃអង្គការសហប្រជាជាតិផ្ដល់ជំនួយឥតសំណងជាង៣០លានដុល្លាអាមេរិក ជាមួយនឹង រយៈពេលប្រតិបត្តិចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ដូចការគ្រោងទុក។ គម្រោងការណ៍នេះនឹងត្រូវបានអនុវត្តនៅតាមខេត្ត Dak Lak Dak Nong Binh Thuan Ninh Thuan និង Khanh Hoa ដោយគោលដៅធ្វើទំនើបកម្មនូវ ប្រព័ន្ធស្រោចស្រព ធានាប្រភពទឹកនិងរបររកស៊ី អនុវត្តបច្ចេកទេសកសិកម្ម ដែលមានលទ្ធភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

ក្នុងនោះ ខេត្ត Dak Lak ត្រូវបានផ្ដល់ដើមទុនប្រមាណ៤,៥លាន ដុល្លាអាមេរិក ហើយអនុវត្តនៅឃុំចំនួន១១។ នៅពេលសម្រេចរួចរាល់ គម្រោងការណ៍នេះនឹងផ្ដល់នូវអត្ថប្រយោជន៍ជូនចំពោះប្រជាជនចំនួន ៦០០០គ្រួសារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ