UNDP ផ្តល់ជំនួយចំនួន ១៨៥.០០០ ដុល្លារអាមេរិកសម្រាប់ខេត្តដែលរងគ្រោះដោយគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ

(VOVWORLD) - យោងតាមកិច្ចព្រមព្រៀងនេះ តាមរយៈក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម UNDP បានផ្តល់កញ្ចប់ជំនួយឥតសំណងចំនួន ១៨៥.០០០ ដុល្លារអាមេរិកដល់ប្រជាជននៅតំបន់ ដីសណ្តទន្លេ Cuu Long ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃនៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long។ 
UNDP ផ្តល់ជំនួយចំនួន ១៨៥.០០០ ដុល្លារអាមេរិកសម្រាប់ខេត្តដែលរងគ្រោះដោយគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ - ảnh 1UNDP ផ្តល់ជំនួយចំនួន ១៨៥.០០០ ដុល្លារអាមេរិកសម្រាប់ខេត្តដែលរងគ្រោះដោយគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ 

នាថ្ងៃទី ១៧ ខែមិនា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីផ្តល់ជំនួយសម្រាប់បណ្តាខេត្តតាមតំបន់ដីសណ្ដទន្លេ Cuu Long ដែលកំពុងរងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ។

យោងតាមកិច្ចព្រមព្រៀងនេះ តាមរយៈក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម UNDP បានផ្តល់កញ្ចប់ជំនួយឥតសំណងចំនួន ១៨៥.០០០ ដុល្លារអាមេរិកដល់ប្រជាជននៅតំបន់ដី សណ្តទន្លេ Cuu Long ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃនៅក្នុងតំបន់ ដីសណ្តទន្លេ Cuu Long។ ជាក់ស្តែងគឺ កញ្ចប់ជំនួយនេះ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាព ដូចជា៖ ផ្តល់ធុងផ្ទុកទឹកចំនួន ៣០០ សម្រាប់គ្រួសារដែលរងផលប៉ះពាល់នៅខេត្ត Ben Tre និងជួយឧបត្ថម្ភជីវភាពរស់នៅរបស់ប្រជាជនចំនួន ១៧៦ គ្រួសារ នៅខេត្ត Ca Mau ព្រមទាំងសកម្មភាពវាយតម្លៃនូវផលប៉ះពាល់នៃគ្រោះរាំងស្ងួតទៅលើជីវភាពរស់នៅ ការទទួលបានទឹក សាប រួមទាំងការស្រុតបាក់ដីទៀតផង។ ក្រៅពីនោះ  UNDP នឹងជួយគាំទ្រសម្រាប់កិច្ចសន្ទនា គោលនយោបាយក្នុងការបង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ លើគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ និងកម្មវិធីបច្ចេកវិទ្យាទូរស័ព្ទចល័តដើម្បីធ្វើបច្ចុប្បន្នភាពការខូចខាតបណ្តាលដោយមហន្តរាយ ក្នុងនោះមានបញ្ហារាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ