UNHCR ព្រមានពីគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់អាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាល

(VOVWORLD) - នាថ្ងៃទី ១៨ ខែមេសា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានចេញផ្សាយនូវការព្រមានថា ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសចំនួន ២១ នៅអាហ្វ្រិកខាងលិចនិង      អាហ្វ្រិកកណ្តាល កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សធម៌។
UNHCR ព្រមានពីគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់អាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាល - ảnh 1ប្រជាជនពាក់ម៉ាសដើម្បីបង្ការជំងឺរ COVID-19 នៅ Abidjan, Cote d'Ivoire (ប្រភព៖AFP/TTXVN)

នាបច្ចុប្បន្ននេះ តំបន់ភាគខាងលិច និងកណ្តាលអាហ្វ្រិក កំពុងតែជួបប្រទះ នូវលំហូរ ជនភៀសខ្លួន យ៉ាងច្រើនសម្បើម។ ប្រជាជនប្រមាណ ៩ លាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះដោយបង្ខំចិត្ត ព្រោះតែជម្លោះនិងការប្រែប្រួលអាកាសធាតុ។

អ្នកជំនាញ និងបុគ្គលិករបស់ UNHCR កំពុងបង្កើនសកម្ម ភាព នៅទូទាំងអាហ្វ្រិកខាង លិចនិងអាហ្វ្រិកកណ្តាល ដើម្បី ផ្តល់ជំនួយឧបត្ថម្ភដល់ជនភៀសខ្លួនទាំងនេះ។

យ៉ាងណាមិញ UNHCR បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បង្កើនជំនួយឧបត្ថម្ភសម្រាប់ សហគមន៍ងាយរងគ្រោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ សកម្មភាពជំនួយមនុស្សធម៌ក្នុងតំបន់ កំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន ដោយសារជម្លោះប្រដាប់អាវុធនិងការអនុវត្តបំរាមគោចរ ការបិទព្រំដែនរបស់ប្រទេសមួយចំនួនផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ