UNICEF អំពាវនាវឲ្យសហគមន៍អន្តរជាតិនិងតំបន់នានាផ្តល់ជំនួយឧបត្ថម្ភដល់ កុមារភៀសខ្លួនជាង ១៣ លាននាក់នៅទ្វីបអាហ្វ្រិក

(VOVWORLD) - នាថ្ងៃទី ៩ ខែកុម្ភៈ មូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) បានអំពាវនាវឱ្យជម្រុញការធ្វើសកម្មភាពថ្នាក់ជាតិ និងសហប្រតិបត្តិការតំបន់ក៏ដូចជាអន្តរជាតិ ដើម្បីការពារសិទ្ធិនិងបង្កើនសក្តានុភាពរបស់កុមារក្នុងទ្វីបអាហ្រ្វិកយ៉ាងហោចណាស់ ១៣,៥ លាននាក់ ដែលត្រូវតែរស់នៅក្នុងស្ថានភាពនិរទេសខ្លួន។
UNICEF អំពាវនាវឲ្យសហគមន៍អន្តរជាតិនិងតំបន់នានាផ្តល់ជំនួយឧបត្ថម្ភដល់ កុមារភៀសខ្លួនជាង ១៣ លាននាក់នៅទ្វីបអាហ្វ្រិក - ảnh 1 UNICEF អំពាវនាវឲ្យសហគមន៍អន្តរជាតិនិងតំបន់នានាផ្តល់ជំនួយឧបត្ថម្ភដល់ កុមារជនភៀសខ្លួនជាង ១៣ លាននាក់នៅទ្វីបអាហ្វ្រិក

មុនកិច្ចប្រជុំកំពូលសហភាពអាហ្រ្វិក (AU) ដែលប្រព្រឹត្តទៅនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី ក្នុងរយៈពេល ២ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១១ ខែកុម្ភៈ) មូលនិធិ UNICEF បានអំពាវនាវដល់បណ្តាថ្នាក់ដឹកនាំអាហ្វ្រិកឱ្យរួម សហការ ដើម្បីកំណត់រាល់មូលហេតុសំខាន់ៗ ដែលនាំទៅដល់ស្ថានភាពធ្វើចំណាកស្រុកខុសច្បាប់ ព្រមទាំងឆ្លើយតបនឹងគោលបំណងប្រាថ្នារបស់កុមារ ដែលធ្វើចំណាកស្រុកនៅលើទូទាំងទ្វីបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ