UNSC បើក​សម័យ​​ប្រជុំស្តីពីស្ថានភាពមនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី ២៩ ខែ សីហា នៅទីក្រុងញូវយ៉ក (អាមេរិក) បានរៀបចំកិច្ចប្រជុំបើកចំហមួយស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា ដោយផ្តោតលើស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា យោងតាមសំណើររបស់ប្រទេសស្វីស និងអង់គ្លេស។

របាយការណ៍សង្ខេបអំពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា ក្រោយរយៈពេលជាង១០ខៃ ដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើង បានបង្ហាញថា ជម្លោះបានបណ្តាលឱ្យមានការបាត់បង់ដ៏ធ្ងន់ធ្ងរ អំពីអាយុជីវិតមនុស្ស ដោយមានជនអ៊ីស្រាអែលជាង ១.០០០ នាក់បានស្លាប់ ហើយចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ១០៨ នាក់នៅតែត្រូវបានឃុំខ្លួន។

UNSC បើក​សម័យ​​ប្រជុំស្តីពីស្ថានភាពមនុស្សធម៌​នៅ​តំបន់ហ្គាហ្សា - ảnh 1ប្រជាជនទទួលជំនួយស្បៀងអាហារនៅជំរំជនភៀសខ្លួន Jabalia ក្នុងតំបន់ ហ្គាហ្សា នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

ខាងភាគីប៉ាឡេស្ទីនវិញ ប្រជាជនប៉ាឡេស្ទីនជាង ៤០.០០០នាក់បានស្លាប់ និងជាង៩៣.០០០នាក់រងរបួសនៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ។ បច្ចុប្បន្ននេះ កិច្ចខិតខំប្រឹងប្រែង និងសកម្មភាពផ្តល់ជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សាប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ។ អ៊ីស្រាអែលបានប្រកាសបទបញ្ជាឲ្យជម្លៀសចេញ ក្នុងបរិមាណកំណត់ត្រាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប៉ះពាល់យ៉ាងខ្លាំងដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សានិងក្រុមជួយសង្គ្រោះ។ ជាង ៨៨% នៃទឹកដីហ្គាហ្សា ស្ថិតក្នុងតំបន់ដែលត្រូវការជម្លៀស បង្ខំឲ្យសហគមន៍រស់នៅក្នុងស្ថានភាពមិនច្បាស់លាស់។

នៅក្នុងកិច្ចប្រជុំនេះ តំណាងបណ្តាប្រទេសបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពហិង្សាឡើងជណ្ដើរក្នុងតំបន់ West Bank ដោយបញ្ជាក់ជាថ្មីអំពីភាពចាំបាច់ ក្នុងការបង្កើតបទឈប់បាញ់ ដោះលែងចំណាប់ខ្មាំង និងបើកច្រករបៀងសុវត្ថិភាពសម្រាប់សកម្មភាពមនុស្សធម៌ ហើយលើសពីនេះទៅទៀត គឺអនុវត្តដំណោះស្រាយរដ្ឋពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ