VASEP ដាក់ចេញគោលដៅនាំចេញជលផលឲ្យបាន ៩ ពាន់លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំនេះ

(VOVWORLD) - ដើម្បីរក្សាការបញ្ជាទិញ និងទីផ្សារសំខាន់ៗ សហគ្រាសវៀតណាមត្រូវមានភាពបត់បែនជាមួយនឹងតម្រូវការរបស់អតិថិជន ជាពិសេសគឺតម្លៃផលិតផល និងការកាត់បន្ថយចំណាយក្នុងផលិតកម្ម។

ផ្នែកជលផលបានកំណត់គោលដៅសម្រេចឲ្យបានប្រាក់ចំណូលនាំចេញប្រមាណ ៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។ នេះគឺជាព័ត៌មានដែលត្រូវបាននាំចេញក្នុងសន្និសីទសមាជិកទាំងអស់ នៃសម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១២ មិថុនា នៅទីក្រុងហូជីមិញ។

ចាប់តាំងពីដើមឆ្នាំមក ប្រាក់ចំណូលពីផ្នែកទំនិញសំខាន់ៗដូចជា៖ បង្កង ត្រីប្រា និងគ្រឿងសមុទ្រសុទ្ធតែបានធ្លាក់ចុះជាង ៣០%។ តាមការប៉ាន់ប្រមាណបានឲ្យដឹងថា ការនាំចេញជលផលក្នុងឆ្នាំនេះអាចសម្រេចបាន៩ ពាន់លានដុល្លារអាមេរិក។ លោក Truong Dinh Hoe អគ្គលេខាធិការ VASEP បានមានប្រសាសន៍ថា ដើម្បីរក្សាការបញ្ជាទិញ និងទីផ្សារសំខាន់ៗ សហគ្រាសវៀតណាមត្រូវមានភាពបត់បែនជាមួយនឹងតម្រូវការរបស់អតិថិជន ជាពិសេសគឺតម្លៃផលិតផល និងការកាត់បន្ថយចំណាយក្នុងផលិតកម្ម៖

“ប្រសិនបើទីផ្សារអាមេរិកនៅតែកត់ត្រាកំណើនដូចក្នុងខែមិថុនាដូចទៅនឹងខែឧសភា គឺក្ដីរំពឹងអំពីស្ថានភាពទីផ្សារនឹងល្អប្រសើរឡើង។ យើងក៏នឹងមានឱកាសទាញយករដូវប្រមូលផលនាខែសីហា និងខែកញ្ញា។ សង្ឈឹមថា ឆ្នាំនេះយើងនឹងទទួលបានលទ្ធផលជាវិជ្ជមានផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ