VCCorp និង Lotus បានបរិច្ចាគថវិកាជិត ៣ ពាន់លានដុង ដើម្បីជួយក្រុមគ្រូពេទ្យនៅខ្សែត្រៀមជួរមុខ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19
(VOVWORLD) - នាពេលថ្មីៗនេះ ក្រុមហ៊ុនភាគហ៊ុន VCCorp និងបណ្តាញសង្គម Lotus បានឧបត្ថម្ភថវិកាចំនួន ២ ពាន់លានដុង ដើម្បីការពារវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៅខ្សែត្រៀមជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។
VCCorp និង Lotus បានបរិច្ចាគថវិកាជិត ៣ ពាន់លានដុង ដើម្បីជួយក្រុមគ្រូពេទ្យនៅខ្សែត្រៀមជួរមុខ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 |
ក្រៅពីនោះ និយោជិកជាច្រើនរបស់ក្រុមហ៊ុនក៏ស្ម័គ្រចិត្ត ចូលរួមចំណែកមនុស្សម្នាក់ៗយ៉ាង ហោចណាស់ប្រាក់ចំណូលមួយថ្ងៃ (សរុបជាង ៨០០ លានដុល្លារ) ដើម្បីរួមជាមួយក្រុមហ៊ុនក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ រហូតមកដល់បច្ចុប្បន្ន VCCorp និង Lotus បានអនុវត្តន៍រួចជាស្រេចការផ្តល់ថវិកាជាង ២,៨៨ ពាន់លានដុង សម្រាប់ក្រុមគ្រូពេទ្យនៅខ្សែត្រៀមជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ ប្រាក់ទាំងនេះត្រូវបានផ្ទេរទៅមន្ទីរពេទ្យត្រូពិកមជ្ឈិម សាខាទី២ Dong Anh (ហាណូយ) និងមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺខេត្ត HaTinh និងមន្ទីរសុខាភិបាលខេត្ត Nghe An ផងដែរ៕