Vietnam Airlines - ក្រុមហ៊ុនអាកាសចរណ៍ទី២លើពិភពលោកទទួលយន្តហោះAirbus A៣៥០

Vietnam Airlines - ក្រុមហ៊ុនអាកាសចរណ៍ទី២លើពិភពលោកទទួលយន្តហោះAirbus A៣៥០ - ảnh 1
យន្តហោះ Airbus A៣៥០-៩០០ របស់ Vietnam Airlines

(VOVworld) - ក្រុមហ៊ុនយន្តហោះ Airbus នាថ្ងៃទី៣០ មិថុនា បានប្រគល់យន្តហោះ
A៣៥០-៩០០ ១គ្រឿងដំបូងក្នុងចំណោម១០គ្រឿងដែលបានទិញនិង៤គ្រឿងជួល សំរាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines)។Vietnam Airlines
ក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍ដំបូងនៅតំបន់និងទី២លើពិភពលោក ដាក់យន្ត
ហោះ A៣៥០-៩០០ឲ្យធ្វើសកម្មភាព។ព្រមទាំងរួមជាមួយការទទួល Boeing ៧៨៩-
៩ Dreamliner នាដើមខែកក្កដាខាងមុខ Vietnam Airlines នឹងជាក្រុមហ៊ុនអាកាសចរ
ណ៍ដំបូងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលដាក់ប្រភេទយន្ត ហោះមានទំហុំធំទូលាយ
ទំនើបបំផុតលើពិភពលោកចំនួន២ប្រភេទនេះឲ្យ ដំណើរការព្រមៗគ្នា។អគ្គនាយក
រងរបស់ Vietnam Airlines លោក Trinh Ngoc Thanh បានសង្កត់ធ្ងន់ថា ការទទួលយន្ត
ហោះ A៣៥០-៩០០ ១គ្រឿងដំបូងនេះ គឺជាការបោះជំហានអភិវឌ្ឍន៍ថ្មីរបស់ក្រុម
ហ៊ុននេះ។ប្រធាននិងជានាយកប្រតិបតិ្តរបស់ Airbus លោក Fabrice Bregier បាន
វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិ បតិ្តការជាមួយវៀតណាមដែលជាទីផ្សារសំ
ខាន់ដោយមានអត្រាកំណើនយ៉ាងខ្លាំងក្លារបស់ផ្នែកអាកាសចរណ៍ ជាពិសេសគឺ
ក្រុមហ៊ុន Vietnam Airlines៕

ប្រតិកម្មទៅវិញ

ផ្សេងៗ