Viettel កសាង App សុខភាពវៀតណាមដោយជូនព័ត៌មានជាផ្លូវការរបស់ ក្រសួងសុខាភិបាលស្ដីពីជំងឺរាតត្បាតបង្កឡើងដោយវីរុសកូរ៉ូណា

(VOVWORLD) - នេះជាកម្មវិធីទូរស័ព្ទដែលជួយ អោយប្រជាជនវាយតម្លៃពីហានិភ័យ ហើយផ្គង់ផ្គង់ចំណេះដឹងពីការបង្ការ ទប់ស្កាត់មេរោគតាមរយៈការណែនាំនិងអនុសាសន៍របស់ស្ថាប័នសុខា ភិបាលជំនាញនានា ក៏ដូចជាធ្វើបច្ចុប្បន្នភាពនូវស្ថានភាពជំងឺរាតត្បាត ដើម្បីការពារខ្លួនឯងនិងសហគមន៍ផងដែរ។

នាថ្ងៃទី៧ កុម្ភៈ សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel បាន បង្ហាញជាផ្លូវការនូវ App សុខភាពវៀតណាម តាមសំណើរបស់ក្រសួង សុខាភិបាល សំដៅរួមចំណែកបង្ការទប់ស្កាត់ជំងឺរាតត្បាតរលាកផ្លូវ ដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី។ នេះជាកម្មវិធីទូរស័ព្ទដែលជួយ អោយប្រជាជនវាយតម្លៃពីហានិភ័យ ហើយផ្គង់ផ្គង់ចំណេះដឹងពីការបង្ការ ទប់ស្កាត់មេរោគតាមរយៈការណែនាំនិងអនុសាសន៍របស់ស្ថាប័នសុខា ភិបាលជំនាញនានា ក៏ដូចជាធ្វើបច្ចុប្បន្នភាពនូវស្ថានភាពជំងឺរាតត្បាត ដើម្បីការពារខ្លួនឯងនិងសហគមន៍ផងដែរ។

        កម្មវិធីទូរស័ព្ទនេះក៏ជាឆាណែលដើម្បីជួយឲ្យប្រជាជនស្វែងរកមូល ដ្ឋានសុខាភិបាលនៅជិតខ្លួនបំផុតដើម្បីចុះបញ្ជីព័ត៌មានប្រសិនបើរកឃើញ គ្រោះអាសន្នឆ្លងមេរោគ ព្រមទាំងណែនាំវិធីដាក់ដោយឡែកនិងរាយការណ៍ ពីករណីសង្ស័យឆ្លងមេរោគផងដែរ៕

 Link download App សុខភាពវៀតណាម

          iOS: https://apps.apple.com/app/id1489263065

          Android: https://suckhoetoandan.vn/install/android

         Link Fanpage: https://www.facebook.com/suckhoetoandan/

ប្រតិកម្មទៅវិញ

ផ្សេងៗ