VNVC ប្រគល់វ៉ាក់សាំងចំនួនជាង ១,៣ លានដូសដល់ក្រសួងសុខាភិបាលវៀតណាម

(VOVWORLD) - ដូច្នេះ ក្នុងខែកញ្ញាឆ្នាំ ២០២១  VNVC បានប្រគល់វ៉ាក់សាំង AstraZeneca សរុបចំនួនជាង៥លានដូស ដល់ក្រសួងសុខាភិបាល ដើម្បីជួយដល់ទីក្រុងហូជីមិញនិងតំបន់នានាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឲ្យបានទាន់ពេលវេលា។

នៅថ្ងៃទី២៧ ខែកញ្ញា ប្រព័ន្ធចាក់វ៉ាក់សាំង VNVC (ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម) បានបន្តប្រគល់វ៉ាក់សាំងបង្ការកូវីដ១៩ របស់ AstraZeneca ចំនួន ១.៣១៧.៥០០ដូស ដល់ក្រសួងសុខាភិបាល។ ដូច្នេះ ក្នុងខែកញ្ញាឆ្នាំ ២០២១  VNVC បានប្រគល់វ៉ាក់សាំង AstraZeneca សរុបចំនួនជាង៥លានដូស ដល់ក្រសួងសុខាភិបាល ដើម្បីជួយដល់ទីក្រុងហូជីមិញនិងតំបន់នានាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឲ្យបានទាន់ពេលវេលា។

កញ្ចប់វ៉ាក់សាំងទាំងនេះ ស្ថិតនៅក្នុងកិច្ចសន្យារបស់ប្រព័ន្ធចាក់វ៉ាក់សាំង VNVC ដែលបានបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ៣០ លានដូសរបស់ក្រុមហ៊ុន AstraZeneca កាលពីចុងឆ្នាំ ២០២០។ រហូតមកដល់ពេលនេះ កិច្ចសន្យានេះបាននាំមកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជិត ១៥ លានដូសជូនវៀតណាម រួមចំណែកការពារសុខភាពនិងអាយុជីវិតប្រជាជនរាប់សិបលាននាក់ ហើយរួមវិភាគទានក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ របស់វៀតណាម។ គិតត្រឹមពេលនេះ នៅទូទាំងប្រទេស បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ច្រើនប្រភេទ ចំនួនជិត ៣៩ លានដូស ក្នុងនោះប្រជាជនជិត ៨ លាននាក់បានទទួលការចាក់វ៉ាក់សាំងដូសទី២ ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ