VOV៥ជាមួយកម្មវិធី “និទាយរដូវក្ដៅៗនៅតំបន់ព្រំដែន”
(VOVworld) - ចាប់ពីថ្ងៃទី៨ដល់ទី១១ មករា ឆ្នាំ២០១៥ កម្មាភិបាលនៃកម្មវិធីផ្សាយ
ជាភាសាបរទេស VOV៥ របស់វិទ្យុសម្លេងវៀតណាម នឹងប្រគល់អំណោយសប្បុ
រសធម៌សំរាប់ភូមិចំនួន៦ជាប់ព្រំដែននៃឃុំ Xin Cai ស្រុក Meo Vac ខេត្ត Ha Giang
ភាគខាងជើងវៀតណាម។ការរួមវិភាគទានសប្បុរសធម៌លើកនេះមានតំលៃចំនួន
១០០លានដុង ដែលបានប្ដូរទៅជាអំណោយដូចជា សៀវភៅ ខោអាវងោរ ភួយ
កន្សែងបង់ក ស្ករ ទឹកដោះគោ អំបិល មី ជាដើម។នេះគឺជាសន្តានចិត្តរបស់កម្មា
ភិបាល សមាជិកសម្ព័ន្ធយុវជននៃ VOV៥ ក្នុងបំណងចែករំលែកភាពកក់ក្ដៅទៅ
ដល់ជនរួមជាតិជនជាតិភាគតិចនិងកុមារនៅតំបន់ភ្នំនិងខ្ពង់រាប Xin Cai។
|
សមាជិកសម្ព័ន្ធយុវជននៃ VOV៥ ត្រៀមរៀបចំអំណោយ |
រួមដំណើរក្នុងកម្មវិធីនេះ ក៏មានអង្គភាពអាជីវកម្មជាច្រើនដូចជា ធនាគារ
Vietcombank សាខាសេវាកម្មអតិថិជនពិសេស ក្រុមហ៊ុន Asialand Travel
ក្រុមហ៊ុន Arirang Vietnam និងក្រុមហ៊ុនផ្សេងៗទៀតមួយចំនួន។
ក្នុងអំឡុង៣ឆ្នាំកន្លងទៅ ដោយមានស្មារតី ស្លឹកល្អជាជួយគាំពារស្លឹកដាច់
កម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម បានរៀបចំកម្មវិធី
សប្បុរសធម៌ច្រើនសំដៅជួយឧបត្ថម្ភជនរួមជាតិក្រីក្រនៅតំបន់ព្រំដែននៅ
ទិសពាយព្យដូចជា Lai Chau និង Dien Bien៕