VPSF ២០១៧ ជំរុញកម្មវិធីធ្វើសកម្មភាពតំបន់សេដ្ឋកិច្ចឯកជន

(VOVWORLD) -វេទិកាសេដ្ឋកិច្ចឯកជនវៀតណាម (VPSF) ឆ្នាំ ២០១៧ គ្រោងនឹងប្រព្រឹត្តទៅក្នុងខែកក្កដា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការអន្តរជាតិ
VPSF ២០១៧ ជំរុញកម្មវិធីធ្វើសកម្មភាពតំបន់សេដ្ឋកិច្ចឯកជន - ảnh 1 VPSF ២០១៧ ជំរុញកម្មវិធីធ្វើសកម្មភាពតំបន់សេដ្ឋកិច្ចឯកជន

វេទិកាសេដ្ឋកិច្ចឯកជនវៀតណាម (VPSF) ឆ្នាំ ២០១៧ គ្រោងនឹងប្រព្រឹត្តទៅក្នុងខែកក្កដា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការអន្តរជាតិ សម្ព័ន្ធសមាគមសហគ្រាសនិងមុខរបរ។ នេះជាព្រឹត្តិការណ៍ពិសេស សំខាន់ ចំពោះមណ្ឌលសេដ្ឋកិច្ចឯកជនក្នុងប្រទេស។ ដោយប្រធានបទ៖”ពីសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតមជ្ឈឹម លើកទី៥ ដល់កម្មវិធីធ្វើសកម្មភាពរបស់មណ្ឌលឯកជនវៀតណាម” ឆ្នាំ បណ្ដាក្រុមការងារនឹងប្រមូលផ្តុំជួបសន្ទនា ប្រមូលផ្តុំទៅលើវិស័យ៖កសិកម្ម ទេសចរណ៍ និងសេដ្ឋកិច្ច។ ក៏ក្នុងក្របខ័ណ្ឌវេទិកា VPSF ២០១៧ លើកដំបូង សមាគមអាជីវករវ័យក្មេងវៀតណាម ប្រកាសសន្ទស្សន៍ទំនុកទុកចិត្តអាជីវករ-CEO.CI ដោយមានការជួយឧបត្ថម្ភខាងបច្ចេកទេសពីធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី(ADB)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ