WHO៖ បច្ចុប្បន្នជាពេលវេលាដ៏ល្អបំផុតដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩

(VOVWORLD) - មេដឹកនាំ WHO បានឲ្យដឹងថា ចំនួនករណីឆ្លងថ្មី និងការស្លាប់ប្រចាំសប្តាហ៍ពីកូវីដ ១៩បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ ២០២០ ហើយលោករូបនេះបានអំពាវនាវឱ្យពិភពលោកចាប់យកឱកាសនេះដើម្បីបញ្ឈប់ជំងឺរាតត្បាត។ 
WHO៖ បច្ចុប្បន្នជាពេលវេលាដ៏ល្អបំផុតដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩ - ảnh 1កន្លែងធ្វើតេស្តរក COVID-19 នៅទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន (រូបថត៖ THX/TTXVN)

កាលពីថ្ងៃទី១៤ ខែកញ្ញា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា ពិភពលោកកំពុងស្ថិតក្នុងពេលវេលាអំណោយផលបំផុតសម្រាប់បញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩។ មេដឹកនាំ WHO បានឲ្យដឹងថា ចំនួនករណីឆ្លងថ្មី និងការស្លាប់ប្រចាំសប្តាហ៍ពីកូវីដ ១៩បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ ២០២០ ហើយលោករូបនេះបានអំពាវនាវឱ្យពិភពលោកចាប់ យកឱកាសនេះដើម្បីបញ្ឈប់ជំងឺរាតត្បាត។ លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីលុបបំបាត់ជំងឺកូវីដ-១៩ ហើយគោលដៅនេះគឺអាចសម្រេចបានក្នុងមួយកណ្តាប់ដៃ។ លោកក៏បានអំពាវនាវឱ្យពិភពលោករក្សាកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺរាតត្បាត។ ទោះបីជានឹងមានរលកនៃការឆ្លងនៅពេលអនាគតក៏ដោយ ក៏មន្ត្រីអង្គការសុខភាពពិភពលោករូបនេះអះអាងថា ពិភពលោកមានឧបករណ៍ដូចជាវ៉ាក់សាំងការពារ និងថ្នាំដើម្បីការពារជំងឺកុំឱ្យកាន់តែធ្ងន់ធ្ងរទៅ។

ទន្ទឹមជាមួយគ្នានោះ លោកអគ្គនាយក Tedros ក៏បាននិយាយថា បច្ចុប្បន្នចំនួនករណីជំងឺអុតស្វា កំពុងមាននិន្នាការធ្លាក់ចុះ ប៉ុន្តែបណ្តាប្រទេសនានានៅតែត្រូវមានការប្រុងប្រយ័ត្ន ព្រោះឥឡូវនេះមិនមែនជាពេលវេលាដើម្បីធ្វេសប្រហែកនូវវិធានការការបង្ការការរីករាលដាលនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ