WHO បានប្រកាសថា Covid-19 លែងជាស្ថានភាពអាសន្នផ្នែកសុខាភិបាលនៅទូទាំងពិភពលោកទៀតហើយ
(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែឧសភា នៅក្នុងសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា ជំងឺ Covid-19 មិនមែនជាភាពអាសន្នផ្នែកសុខាភិបាលសកលទៀតឡើយ។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ។ (រូបថត៖ Lian Yi/Xinhua )
|
យោងតាមប្រមុខ WHO ជំងឺរាតត្បាតកំពុងធ្លាក់ចុះខណៈដែលភាពស៊ាំនឹងជំងឺរបស់ប្រជាជនកាន់តែកើនឡើង។ លើសពីនេះទៀត អត្រានៃការចូលមន្ទីរពេទ្យនិងការស្លាប់មាននិន្នាការធ្លាក់ចុះ ដែលមិនបង្កភាពតានតឹងដល់ប្រព័ន្ធសុខាភិបាលដូចមុនទៀតទេ។ និន្នាការនេះអនុញ្ញាតឱ្យប្រទេសភាគច្រើនវិលត្រឡប់មកជីវភាពធម្មតាវិញដូចមុនពេលមានជំងឺរាតត្បាត។
យោងតាមទិន្នន័យរបស់ WHO ពិភពលោកបានកត់ត្រាករណីវិជ្ជមានជាង ៧៦៥ លាននាក់ ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើង ដោយមានមនុស្សជិត ៧ លាននាក់បានស្លាប់។ អឺរ៉ុបគឺជាទ្វីបដែលមានករណីឆ្លងជំងឺច្រើនជាងគេ ខណៈដែលចំនួនអ្នកស្លាប់ច្រើនជាងគេត្រូវបានកត់ត្រានៅទ្វីបអាមេរិក។
បច្ចុប្បន្ននេះ វៀតណាមនៅតែចាត់ទុកជំងឺ Covid-19 ជាស្ថានភាពអាសន្នផ្នែកសុខាភិបាល ក្នុងបរិបទដែលចំនួនករណីថ្មីកំពុងកើនឡើងជាថ្មីម្តងទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា ស្ថានភាពជំងឺរាតត្បាតនៅតែត្រូវបានគ្រប់គ្រង ដែលករណីថ្មីភាគច្រើនមានរោគសញ្ញាស្រាលឬមិនមានរោគសញ្ញាឡើយ៕