WHO មានសុទិដ្ឋិនិយម ចំពោះលទ្ធភាពនៃការលុបបំបាត់​ជំងឺអ៊ុត​ស្វានៅទ្វីប​អឺរ៉ុប

(VOVWORLD) - នៅថ្ងៃទី ៣០ ខែសីហា អាជ្ញាធរអង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃថា មានលទ្ធភាពនៃការលុបបំបាត់ជំងឺអ៊ុតស្វានៅទ្វីបអឺរ៉ុប ដោយលើកឡើងពីភស្តុតាងដែលបង្ហាញថា បរិមាណអ្នកឆ្លងជំងឺនេះមានការថយចុះនៅក្នុងប្រទេសមួយចំនួន។
 WHO មានសុទិដ្ឋិនិយម ចំពោះលទ្ធភាពនៃការលុបបំបាត់​ជំងឺអ៊ុត​ស្វានៅទ្វីប​អឺរ៉ុប - ảnh 1ការចាក់វ៉ាក់សាំងបង្ការជំងឺអ៊ុតស្វា នៅភាគខាងជើងប្រទេសបារាំង ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

នាយក WHO ប្រចាំទ្វីបអឺរ៉ុប លោក Hans Kluge បានអះអាងថា ពិភព លោកអាច កម្ចាត់ ហានិភ័យនៃការឆ្លងវីរុសអ៊ុតស្វាពីមនុស្សទៅមនុស្ស និងចំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងឆាប់រហ័ស សំដៅលុបបំបាត់ជំងឺរាតត្បាតនេះ។

ក្នុងពេលជាមួយគ្នានោះ លោកស្រី Catherine Smallwood មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុបបានចាត់ទុកថា ក្នុងបរិបទដែលការចាក់វ៉ាក់សាំងបង្ការជំងឺអ៊ុតស្វានៅមានកំហិតជាច្រើននោះ កត្តារកឃើញជំងឺតាំងពីមុន នាំឱ្យអ្នកជំងឺយល់ដឹងពីការធ្វើចត្តាឡីស័កដោយខ្លួនឯង និងការផ្លាស់ប្តូរឥរិយាបថដើរតួនាទីយ៉ាងសំខាន់ណាស់។

នាពេលថ្មីៗនេះ ចំនួនករណីឆ្លងជំងឺអ៊ុតស្វាក្នុងមួយសប្តាហ៍នៅក្នុងប្រទេសអឺរ៉ុបជាច្រើនដូចជាប្រទេសបារាំង អាល្លឺម៉ង់ ព័រទុយហ្គាល់ អេស្ប៉ាញ និងអង់គ្លេស បាននិងកំពុងធ្លាក់ចុះជាបន្តបន្ទាប់។ តំបន់មួយចំនួននៅសហរដ្ឋអាមេរិកក៏មាននិន្នាការស្រដៀងគ្នានេះដែរ បើទោះបីជាការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកំហិតក៏ដោយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ