WHO អំពាវនាវដល់សាធារណៈជនជួយប្ដូរឈ្មោះជំងឺអុតស្វា

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៦ សីហា បានអំពាវនាវឲ្យមានការជួយសម្រួលពីសាធារណៈជនក្នុងការប្ដូរឈ្មោះវីរុសដែលបណ្តាលឱ្យកើតជំងឺអុតស្វា។ 
WHO អំពាវនាវដល់សាធារណៈជនជួយប្ដូរឈ្មោះជំងឺអុតស្វា - ảnh 1ជំងឺអុតស្វា (រូបថត៖ VNA)

ជាក់ស្ដែង អ្នកនាំពាក្យអង្គការសុខភាពពិភពលោក Fadela Chaib បានឲ្យដឹងថា ជំងឺអុតស្វានៅមនុស្សត្រូវបានដាក់ឈ្មោះ មុនពេលមានការកំណត់ដ៏ល្អប្រសើរបំផុតនាបច្ចុប្បន្ននេះក្នុងការដាក់ឈ្មោះជំងឺ។ លោកស្រី Fadela Chaib បានឲ្យដឹងថា WHO ពិតជាចង់ស្វែងរកឈ្មោះដែលមិនបង្កឱ្យមានការរើសអើង ហើយស្ថាប័ននេះបានចាប់ផ្តើមធ្វើការពិគ្រោះយោបល់ជាសាធារណៈលើការប្តូរឈ្មោះជំងឺអុតស្វាតាមរយៈគេហទំព័រផ្ទាល់ខ្លួនជាមួយនឹងតំណភ្ជាប់ https://icd.who.int/dev11 ។

អ្នកជំនាញបានព្រមានថា ឈ្មោះជំងឺអុតស្វាអាចបង្កការរើសអើងចំពោះសត្វស្វា ខណៈពេលដែលសត្វនេះមិនពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺនៅទ្វីបអាហ្វ្រិកឡើយ។ កាលពីថ្ងៃទី ១៣ សីហា កន្លងទៅ មជ្ឈដ្ឋានអ្នកជំនាញបានស្រុះចិត្តគំនិតគ្នាក្នុងការប្ដូរឈ្មោះវីរុសបំប្លែងខ្លួន ដែលបណ្ដាលឲ្យកើតជំងឺអុតស្ថាតាមរយៈការប្រើប្រាស់លេខរ៉ូម៉ាំងជំនួសឱ្យតំបន់ភូមិសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ