WHO អំពាវនាវ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ក្រោយ​រក​ឃើញ​​​សត្វ​ចិញ្ចឹមឆ្លង​​ជំងឺអ៊ុត​​ស្វា​ពី​មនុស្ស

(VOVWORLD) - នៅថ្ងៃទី ១៧ ខែសីហា អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យអ្នកឆ្លងជំងឺអ៊ុតស្វា ជៀសវាងការប៉ះពាល់ជាមួយសត្វ បន្ទាប់ពីបានកត់ត្រាករណីដំបូងនៃសត្វឆ្កែដែលឆ្លងជំងឺអ៊ុតស្វាពីមនុស្ស។
WHO អំពាវនាវ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ក្រោយ​រក​ឃើញ​​​សត្វ​ចិញ្ចឹមឆ្លង​​ជំងឺអ៊ុត​​ស្វា​ពី​មនុស្ស - ảnh 1រូបភាពនៃវីរុសកើតជំងឺអ៊ុតស្វា ក្រោមមីក្រូទស្សន៍អេឡិចត្រុង។ រូបថត៖ AFP/VNA

ថ្លៃទៅកាន់អ្នក់សារព័ត៌មាន លោកស្រី Rosamund Lewis ប្រធានបច្ចេកទេសរបស់អង្គការ WHO បានលើកច្បាស់ថា នេះគឺជាករណីដំបូងនៃការឆ្លងជំងឺពីមនុស្សទៅកាន់សត្វ។ លោកស្រី Rosamund Lewis បានឲ្យដឹងថា មជ្ឈដ្ឋានអ្នកជំនាញបានដឹងពីហានិភ័យនៃការឆ្លងជំងឺបែបនេះ ហើយអាជ្ញាធរសុខភាពសាធារណៈបានព្រមានដល់អ្នកជំងឺឱ្យនៅឆ្ងាយពីសត្វចិញ្ចឹមរបស់ខ្លួន។ លោកស្រី Rosamund Lewis ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងកាកសំណល់ពីអ្នកជំងឺ ក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលដល់សត្វកកេរ និងសត្វដទៃទៀតដែលរស់នៅក្រៅផ្ទះ។

យោងតាមរបាយការណ៍ថ្មីបំផុតរបស់ WHO មានករណីឆ្លងជំងឺអ៊ុតស្វាចំនួនជាង ៣៥.០០០នាក់ និងការស្លាប់ចំនួន ១២នាក់ ត្រូវបានកត់ត្រានៅក្នុងប្រទេសចំនួន ៩២ ជុំវិញពិភពលោក។ មុននោះ កាលពីថ្ងៃទី ២៣ ខែកក្កដា អង្គការសុខភាពពិភពលោកបានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈជាសាកល ដោយសារតែការរិករាលដាលនៃជំងឺអ៊ុតស្វា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ