WHO អំពាវនាវឲ្យបណ្ដាប្រទេសបញ្ឈប់ជាបណ្ដោះអាសន្នការចាក់វ៉ាក់សាំងដូសទី៣

(VOVWORLD) - តាមលោកអគ្គនាយក WHO ចាត់ទុកថា ការពន្យាពេលនេះគឺសំដៅធានាឲ្យ ប្រទេសនានាលើពិភពលោកអាចចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ ជូនចំនួនប្រជាជនយ៉ាង ហោចណាស់១០%។ 

WHO អំពាវនាវឲ្យបណ្ដាប្រទេសបញ្ឈប់ជាបណ្ដោះអាសន្នការចាក់វ៉ាក់សាំងដូសទី៣ - ảnh 1បុគ្គលិកពេទ្យចាក់វ៉ាក់សាំងជូនពលរដ្ឋឥណ្ឌូនេស៊ីនៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី២ សីហា ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA)
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃទី៤ ខែសីហា បានអំពាវនាវឲ្យបណ្ដាប្រទេសបញ្ឈប់ជា បណ្ដោះអាសន្នការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី៣សម្រាប់អ្នកដែលបាន ចាក់គ្រប់ពីរដូសរួចហើយ យ៉ាងហោចណាស់រហូតដល់ចុងខែកញ្ញាខាងមុខ។
តាមលោកអគ្គនាយក WHO ចាត់ទុកថា ការពន្យាពេលនេះគឺសំដៅធានាឲ្យ ប្រទេសនានាលើពិភព លោកអាចចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនចំនួនប្រជាជនយ៉ាង ហោចណាស់១០%។ សេចក្ដីអំពាវនាវរបស់ថ្នាក់ដឹកនាំ WHO ត្រូវបានធ្វើឡើងក្នុង បរិបទដែលប្រទេសមួយចំនួនបានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងដូសបំពេញបន្ថែមជូនប្រជាពលរដ្ឋដែលត្រូវបានចាក់គ្រប់ពីរដូស ដោយសារតែការព្រួយបារម្ភអំពីប្រសិទ្ធ ភាពនៃភាពស៊ាំរបស់វ៉ាក់សាំងនៅចំពោះមុខគ្រោះថ្នាក់នៃវីរុសបំប្លែង Delta៕

ប្រតិកម្មទៅវិញ

ផ្សេងៗ