World Cup នារី ២០២៣​៖ Kim Thanh គឺជាអ្នកចាំទីឆ្នើម​បំផុតក្នុងជុំទីពីរ​នៃវគ្គចែកពូល

(VOVWORLD) - យោងតាមការស្ទង់មតិរបស់ Whoscored.com បានឲ្យដឹងថា កីឡាការិនី Tran Thi Kim Thanh គឺជាអ្នកចាំទីឆ្នើមបំផុតក្នុងការប្រកួតជុំទីពីរ វគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup នារីឆ្នាំ ២០២៣។
World Cup នារី ២០២៣​៖ Kim Thanh គឺជាអ្នកចាំទីឆ្នើម​បំផុតក្នុងជុំទីពីរ​នៃវគ្គចែកពូល - ảnh 1 រូបថត៖ IT

ក្នុងការប្រកួតទីពីរនៃពូល E កាលពីថ្ងៃទី ២៧ ខែកក្កដា ក្រុមនារីវៀតណាមបានចាញ់ក្រុមព័រទុយហ្គាល់ក្នុងលទ្ធផល  ០-២ ប៉ុន្តែអ្នកចាំទី Kim Thanh ត្រូវបាន sofascore ដាក់ពិន្ទុខ្ពស់បំផុតទីពីរក្នុងចំណោមកីឡាការិនីនៃក្រុមបាល់ទាត់ទាំងពីរ។ ក្នុងក្រុមវៀតណាម Kim Thanh មានពិន្ទុច្រើនជាងគេ ដោយមាន ៨,៤ ពិន្ទុ។

ក្នុងការប្រកួតជាមួយក្រុមព័រទុយហ្គាល់ Kim Thanh មានការសង្គ្រោះបាល់ ៧លើក វាយបាល់ចេញ ១ លើក និងបំបែកបាល់២លើក។ នាងលេងដោយមានទំនុកចិត្ត សមហេតុសមផល ដោះស្រាយស្ថានការណ៍យ៉ាងម៉ឺងម៉ាត់ និងមានភាពរេផ្លិចបានល្អ។

មុននោះ ក្នុងការប្រកួតបើកឆាកជាមួយម្ចាស់ជើងឯកអាមេរិកកាលពីថ្ងៃទី២២ ខែកក្កដា Kim Thanh ក៏លេងបានយ៉ាងល្អដែរ ដោយបានសង្គ្រោះបាល់ ន៥ លើក វាយបាល់ចេញ  ៤លើក និងបំបែកបាល់ ៦លើក។ ជាពិសេសនាងក៏បានរារាំងដោយជោគជ័យនូវការពិន័យរបស់តារា Morgan នៅខាងនារីអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ