កងកម្លាំងរក្សាសន្តិភាពវៀតណាមបំផុសការប្រឡងប្រណាំង

(VOVWORLD) -កម្មាភិបាល យុទ្ធជន និងបុគ្គលិកនៃមន្ទីរពេត្យចល័តថ្នាក់ទី ២ លេខ ១ វៀតណាមបានទៅអុជធូបថ្វាយលោកប្រធានហូជីមិញ នៅទីក្រុងហួជីមិញ។
កងកម្លាំងរក្សាសន្តិភាពវៀតណាមបំផុសការប្រឡងប្រណាំង - ảnh 1កម្មាភិបាល យុទ្ធជន និងបុគ្គលិកនៃមន្ទីរពេត្យចល័តថ្នាក់ទី ២ លេខ ១ វៀតណាម 

មុនពេលចេញដំណើរទៅកាន់ប្រទេសស៊ូដង់ភាគខាងត្បូង ដើម្បីចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនោះ នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា កម្មាភិបាល យុទ្ធជន និងបុគ្គលិកនៃមន្ទីរពេត្យចល័តថ្នាក់ទី ២ លេខ ១ វៀតណាមបានទៅអុជធូបថ្វាយលោកប្រធានហូជីមិញ នៅទីក្រុងហួជីមិញ ហើយបំផុសចលនាប្រឡងប្រណាំងក្នុងអាណត្តិការងារនៅគណៈបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង (2018-2019)។ តាងនាមកម្មាភិបាល យុទ្ធជន និងបុគ្គលិកនៃមន្ទីរពទ្យ វរសេនីយ៍ទោ Bui Duc Thanh នាយកមន្ទីរពេត្យចល័តថ្នាក់ទី ២ លេខ ១ វៀតណាម បានអះអាងថា កម្មាភិបាល បក្ខជន និងបុគ្គលិកមន្ទីរពេត្យចល័តថ្នាក់ទី ២ លេខ ១ បានប្ដេជ្ញាចិត្តសាមគ្គីគ្នា ប្រឡងប្រណាំងសិក្សារៀនសូត្រ និងធ្វើពលកម្មយ៉ាងសកម្ម សម្រេចភារកិច្ចដែលបានប្រគល់ជូន និងកសាងរូបភាពដ៏ល្អប្រសើរ និងស្និទ្ធស្នាលសម្រាប់ មន្ទីរពេត្យចល័តថ្នាក់ទី ២ លេខ ១ របស់វៀតណាមនៅគណបេសកកម្មនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ