កងកម្លាំងអ៊ីស្រាអ៊ែលបាញ់ប្រហារទៅលើអ្នកនេសាទនៅតំបន់ Gaza

កងកម្លាំងអ៊ីស្រាអ៊ែលបាញ់ប្រហារទៅលើអ្នកនេសាទនៅតំបន់ Gaza - ảnh 1
អ្ន្កកនេសាទប៉ាឡេស៊ីននៅភាគខាងត្បូងតំបន់ Gaza (រូបថតៈ AFP)


(VOVworld)-តាមទីភ្នាក់ងារសាព័ត៌មាន Ma’an របស់ប៉ាឡេស្ទីននាថ្ងៃទី២០
មេសាថា កងកម្លាំងយោធារបស់អ៊ីស្រាអ៊ែលបានបាញ់ប្រហារទៅលើកសិករ
និងអ្នកនេសាទប៉ាឡេស្ទីននៅតំបន់ Gaza ។​តាមសាក្សីថា កងទ័ពជើង ទឹកអ៊ីស្រាអ៊ែលបានបាញ់ប្រហារទៅលើអ្នកនេសាទនៅភាគខាងជើងតំបន់
Gaza  ក្នុងពេលនោះ ទាហានអ៊ីស្រាអ៊ែលនៅព្រំដែន ក៏បានបាញ់ប្រហារទៅ
លើប្រជា កសិករប៉ាឡែស្ទីននៅភាគខាងត្បូងតំបន់ Gaza។​សព្វថ្ងៃមិនទាន់
ដឹងច្បាស់អំពី ចំនួនអ្នកស្លាប់និងរងរបួសក្នុងរឿងហេតុពោលខាងលើឡើយ។

        ក្នុងថ្ងៃដដែល យ៉ាងហោចណាស់មានជនប៉ាឡេស្ទីនចំនួន១៥នាក់ រួមទាំង អនីតិជនត្រូវកងកម្លាំងយោធានិងប៉ូលីសអ៊ីស្រាអ៊ែលចាប់ឃុំនាយប់ថ្ងៃទី១៩ មេសានៅត្រើយខាងលិចក្នុងនោះមាន Jerusalem ខាងកើត។ ប៉ុន្តែតាមអ្នកនាំ ពាក្យរបស់ប៉ូលីសអ៊ីស្រាអ៊ែលម្នាក់ថា​លោកពុំទទួលព័ត៌មានអំពីការចាប់ឃុំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ