កង​​ទ័ពជើងទឹកទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជន​ និងប្រជាជនស្រុកកោះ Truong Sa

(VOVWORLD) - ចាប់ពីថ្ងៃទី ១៩-២៧ ខែមេសា គណៈប្រតិភូដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Nguyen Van Bong ប្រធាននយោបាយនៃកងទ័ពជើងទឹក បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជន និងប្រជាជនស្រុកកោះ Truong Sa ខេត្ត Khanh Hoa និងស្ថានីយ DK1។
កង​​ទ័ពជើងទឹកទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជន​ និងប្រជាជនស្រុកកោះ Truong Sa - ảnh 1គណៈប្រតិភូទម្លាក់ដុំថ្ម ចាប់ផ្តើមការសាងសង់ផ្ទះវប្បធម៌ពហុមុខងារនៅលើកោះ Da Dong C។ (រូបថត៖ Quan Trang/TTXVN)

នៅឃុំកោះ Sinh Ton ស្រុកកោះ Truong Sa កងទ័ពជើងទឹកបានសម្របសម្រួលជាមួយទីក្រុង Hai Phong បើកសម្ពោធគិលានដ្ឋានកោះ Sinh Ton។ នេះគឺជាអំណោយរបស់អាជ្ញាធរ និងប្រជាជនទីក្រុង Hai Phong ជូនដល់យុទ្ធជន និងប្រជាជននៅឃុំ Sinh Ton។

មកដល់កោះ Nui Le B គណៈប្រតិភូបានចូលរួមពិធីកាត់ខ្សែបូរសម្ពោធផ្ទះវប្បធម៌ពហុមុខងារដែលបានសាងសង់ដោយអាជ្ញាធរ និងប្រជាជនទីក្រុងហាណូយ។ សំណង់នេះ ត្រូវបានសាងសង់ដើម្បីរួមចំណែកធានាឱ្យមានកន្លែងសម្រាប់បម្រើជីវភាពវប្បធម៌ និងស្មារតីរបស់កម្មាភិបាល និងយុទ្ធជននៅទីនេះ; ទន្ទឹមនឹងនោះ ជាកន្លែងផ្គត់ផ្គង់ និងជួយឧបត្ថម្ភប្រជានេសាទចេញទូក ច្បាមជាប់នឹងសមុទ្រ ដើម្បីធ្វើអាជីវកម្មជលផល និងអាហារសមុទ្រ នៅឆ្ងាយពីឆ្នេរសមុទ្រ។ សម្របសម្រួលការជួយសង្គ្រោះលើសមុទ្រនៅតំបន់ប្រជុំកោះ Truong Sa។

ក្រៅពីនេះ នៅកោះ Da Dong C កងទ័ពជើងទឹកបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដើម្បីចាប់ផ្តើមសាងសង់ផ្ទះវប្បធម៌ពហុមុខងារនៅលើកោះ។

ក្នុងដំណើររយៈពេល៩ថ្ងៃទៅកាន់បណ្តាកោះ និងស្ថានីរយ DK1 គណៈប្រតិភូបានប្រគល់អំណោយជូនមន្ត្រី ទាហាន និងប្រជាជននៅលើកោះ ដែលមានតម្លៃសរុបចំនួនជាង ៩០ពាន់លានដុង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ