កងទ័ពជើងអាកាសអ៊ីរ៉ាក់កំទេចអ្នកដឹកនាំ IS ចំនួន១៩នាក់នៅ Mosul

កងទ័ពជើងអាកាសអ៊ីរ៉ាក់កំទេចអ្នកដឹកនាំ IS ចំនួន១៩នាក់នៅ Mosul - ảnh 1
ក្រុមភេរវកម្ម IS (រូបថត៖AFP)

(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីថា នាថ្ងៃទី២០
សីហា កងទ័ពជើងអាកាសអ៊ីរ៉ាក់បានកំទេចអ្នកដឹកនាំចំនួន១៩នាក់នៃអង្គការ រដ្ឋ
អ៊ីស្លាម (IS) ស្វ័យប្រកាសនៅទីក្រុង Mosul ប៉ែកខាងជើងប្រទេសនេះ។
ទាក់ទិនដល់ការប្រយុទ្ធប្រឆាំង IS នាថ្ងៃដដែល ក្រសួងមហាផ្ទៃអារ៉ាប់
ប៊ីសាអូឌីត ប្រកាសថា គេបានចាប់ខ្លួនសមាជិក IS ចំនួន៣នាក់ដែលជាប់សង្ស័យ
ពីបទទាក់ ទិនដល់ការសម្លាប់អតីតមន្ត្រីជាន់ខ្ពស់មួយរូបនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ