កងទ័ពថៃឡើងសំលេងអំពីស្ថានភាពអសិ្ថរភាពនយោបាយ
|
ភាគីប្រឆាំងថៃធ្វើបាតុកម្មប្រឆាំងជំទាស់ពង្រាងច្បាប់លើកលេងទោស(រូបថតៈ AFP) |
(VOVworld)-អ្នកនាំពាក្សក្រសួងការពារជាតិថៃលោក Surachart Jitjaeng នា ថ្ងៃទី២២វិច្ឆិកាបានអំពាវនាវឲ្យភាគីនានាបញ្ឈប់រាល់សកម្មភាពបង្កើនជំលោះ នាសព្វថ្ងៃនៅប្រទេសនេះ។ លោក Surachart ឲ្យដឹងថា ស្ថានភាពនយោបាយ នៅថៃកាន់តែតានតឹងឡើងបន្ទាប់ពីសាលក្រមរបស់តុលាការរដ្ឋធម្មនុញស្តីអំពី សមាសភាពរបស់ព្រឹទ្ធសភា។ លោក Surachart ចាត់ទុកថា ស្ថានភាពនាបច្ចុប្បន្នអាចនាំមកនូវគ្រោះថ្នាក់សម្រាប់សន្តិសុខជាតិ។ លោកក៏បានអំពាវនាវភាគីនានាបញ្ឈប់ការចង់គំនុំ ដើម្បីនាំមកសន្តិភាពនិងសុភមង្គលសម្រាប់ ប្រជា
ជន។ នេះជាលើកដំបូងដែលតំណាងនៃភាគីយោធាថៃឡើងសំលេងដោយ ចំហរអំពីស្ថានភាពអស្ថិរភាពនយោបាយនាសព្វថ្ងៃ៕