កងទ័ពថៃអំពាវនាវភាគីនានាអត់ធ្មត់
|
ទាហានថៃនៅទីក្រុងបាងកក (រូបថតៈ AFP-TTXVN) |
(VOVworld)-នាថ្ងៃទី១៣កុម្ភៈ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ Prayuth
Chan-cha បានអំពាវនាវភាគីនានានៅប្រទេសនេះស្ងប់អារម្មណ៌ ក្នុងកាលៈទេសៈ
ដែលក្រុមបាតុករកំពុងរៀបចំការអំពាវនាវមនុស្សរាប់ពាន់ នាក់ចុះផ្លូវនាចុងសប្តាហ៍
នេះ។ ថ្លែងមតិ បន្ទាប់ពីជួបសន្ទនាជាមួយលោកស្រីនាយករដ្ឋមន្រ្តីបណ្តោះអាសន្ន
Yingluck Shinawatra ឧត្តមសេនីយ៍ Prayuth Chan-cha អះអាងថា ភាគីនានាត្រូវ
មានសកម្មភាពប្រុងប្រយ័ត្ន និងរារាំងការប្រើប្រាស់អំពើហឹង្សា។ ឧត្តមសេនីយ៍
Prayuth Chan-cha សង្កត់ធ្ងន់ថា កងទ័ពថៃនៅរក្សាតួនាទីអព្យាក្រិតក្នុងវិបត្តិនាសព្វ
ថ្ងៃនៅប្រទេសនេះ។ មុននោះ មេដឹក នំាបាតុករមួយចំនួនបានអំពាវនាវអ្នក
គាំទ្រចូលរួមបាតុកម្មនាចុងសប្តាហ៍នេះ និងលើកឡើងផែនការ រៀបចំព្រឹត្តការណ៍ “ស្នេហាថៃនិងផ្តួលរំលំរដ្ឋាភិបាល Thaksin”នៅបាងកកក្នុងថ្ងៃទី១៤កុម្ភៈ៕