កងទ័ពរដ្ឋាភិបាលស៊ីរីដកចេញពីខ្សែផ្លូវសំខាន់ទៅកាន់ក្រុង Aleppo

កងទ័ពរដ្ឋាភិបាលស៊ីរីដកចេញពីខ្សែផ្លូវសំខាន់ទៅកាន់ក្រុង Aleppo - ảnh 1
ទាហានគាំទ្ររដ្ឋាភិបាលស៊ីរីបំពេញភារកិច្ចនៅតំបន់ Ramussa ជាយទីក្រុង Aleppo
(រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៥ កញ្ញា រុស្ស៊ីឲ្យដឹងថា កងទ័ពរដ្ឋាភិបាលស៊ីរីបានចាប់
ផ្ដើមដកចេញពីខ្សែផ្លូវសំខាន់ Castello ទៅកាន់ទីក្រុង Aleppo តាមកិច្ចព្រមព្រៀង
ឈប់បាញ់គាំពារដោយអាមេរិកនិងរុស្ស៊ី។លោក Vladimir Savchenko នាយទាហាន
ជាន់ខ្ពស់មួយរូបរបស់រុស្ស៊ីឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធនៅស៊ីរី កំពុងបំពេញ
កាតព្វកិច្ចរបស់ខ្លួន ហើយគេបានចាប់ផ្ដើមដកទ័ពនិងយុទ្ធភ័ណ្ឌ ចេញពីខ្សែផ្លូវ
Castello។ប៉ុន្តែ លោក Savchenko ក៏បានឲ្យដឹងដែរថា បណ្ដាក្រុម ប្រឆាំងមិនទាន់
ដកចេញតាមកិច្ចព្រមព្រៀងនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ