កងទ័ពសីរីដណ្តើមកាន់កាប់តំបន់ភាគខាងលិចកំពែងបុរាណPalmyraឡើងវិញពីពួកឧទ្ទាមIS

(VOVworld)-កម្លាងរដ្ឋាភិបាលស៊ីរីទើបនឹងដណ្តើមកាន់កាប់កំពែងបុរាណPalmyra
ឡើងវិញពីពួកឧទ្ទាន IS បើកចេញខ្សែផ្លូវថ្មី សម្រាប់ផ្គតផ្គង់ប្រេងនិង ឧស្ម័នដុត
ឲ្យ Damascus។ អង្គការឃ្លាំមើលសុទ្ធមនុស្សស៊ីរី (SOHR មានទីតាំង នៅអង់គ្លេស) ក៏បានទទួលស្គាលចំពោះជ័យជំនះពោលខាងលើ និងឲ្យដឹងថែម ទៀតថា កងទ័ពរបស់ស៊ីរីបានរួមជាមួយកម្លាំងរដ្ឋាភិបាល ប៉ះទង្គិចជាមួយ ក្រុមខ្មាន់កាំភ្លើង
IS តាមដងផ្លូវតភ្ជាប់ទីក្រុង Homs ជាមួយ កំពែងបុរាណ Palmyra ។ តាមប្រធាន
SOHR លោក Rami Abdel Rahman ថា ការដណ្តើមកាន់កាប់ តំបន់ al-Biyarat នឹង
ជួយឲ្យកងទ័ពរដ្ឋាភិបាល ធានាសន្តិសុខសម្រាប់ខ្សែផ្លូវដឹក ជញ្ជូនប្រេងពីអណ្តូងរ៉ែ
Jazal ជាទីតាំងមានចំងាយពី Palmyra ២០គីឡូម៉្រែតប៉ែក ភាគពាយ័ព្យទៅកាន់ទីក្រុង
ដទៃរបស់ស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ