កិច្ចការបរទេសបានរួមចំណែកអនុវត្តជោគជ័យភារកិច្ចការពារមាតុប្រទេស

(VOV)_ កិច្ចការបរទេសបានរួមចំណែកអនុវត្តជោគជ័យភារកិច្ច​​ការ​ពារ​មាតុ
ប្រទេស។ នេះគឺជាប្រធានបទនៃ​កិច្ចប្រជុំ នាព្រឹកថ្ងៃទី ១៩ ធ្នូ ​ដែលស្ថិតនៅក្នុង
ក្រប ខ័ណ្ឌនៃសន្និសីទកិច្ចការបរទេសលើកទី២៨។ ថ្លែង​មតិនៅទីនេះ ប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang បាន​សង្កត់​ធ្ងន់ថា៖ ក្នុងសមិទ្ធិរួមរបស់ប្រទេស
ជាតិ  ផ្នែកកិច្ចការបរទេសបានមានការ​រួមវិភាគទានជាច្រើន ក្នុងការការពាររឹង មាំឯករាជ្យ អធិបតេយ្យភាព ​ឯកភាព បូរណភាពដែនដី និងផលប្រយោជន៍ជាតិ។ 
បណ្ដាការរួមវិភាគ​ទាននេះបានរួមចំណែកចូលក្នុងការពង្រឹងបរិយាកាសសន្តិភាព 
ដើម្បី​កសាងប្រទេសជាតិ ឆ្លៀតយកការជួយឧបត្ថម្ភ គាំទ្រ របស់សហគមន៍​អន្ត រជាតិ លើកកំពស់តួនាទីវៀតណាមលើឆាកអន្តរជាតិ។

កិច្ចការបរទេសបានរួមចំណែកអនុវត្តជោគជ័យភារកិច្ចការពារមាតុប្រទេស - ảnh 1
កិច្ចការបរទេសបានរួមចំណែកអនុវត្តជោគជ័យភារកិច្ចការពារមាតុប្រទេស(internet)

          ប្រធានរដ្ឋ Truong Tan Sang  បានវិភាគថា៖ បណ្ដាការប្រែប្រួលដ៏​ស្មុគ្រស្មាញ នៃសភាពការណ៍ក្នុងតំបន់និងលើពិភពលោក បានស្នើក្រសួងការបរទេស​ផង និង បណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នដំនាង​របស់​វៀតណាមនៅឯបរទេស ត្រូវម្ចាស់ការ  និងសកម្មអនុវត្តរាល់ទស្សនះ​បញ្ជាណែនាំក្នុងបណ្ដាឯកសារ សេចក្ដីសម្រេចចិត្តនៃ
មហា សន្និបាតបក្ស​ទូទាំងប្រទេស លើកទី១១។ ទន្ទឹមនឹងនោះ អនុវត្តយ៉ាងសកម្ម
រាល់វិធី ​​សាស្ត្រក្នុងសភាពការណ៍ជាក់ស្ដែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ