កិច្ចចរចារថ្នាក់អ្នកជំនាញស្តីពីបញ្ហាកូរ៉េជាមួយអាមេរិកទទួលបរាជ័យ

(VOVWORLD) - នាថ្ងៃទី ៥ តុលា បន្ទាប់ពីជំនួបជាមួយបេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក Stephen Biegun នៅប្រទេសស៊ុយអែត ប្រធានក្រុមចរចាររបស់ ស.ប.ប.ក. លោក Myong-gil បានប្រកាសថា៖ កិច្ចចរចារថ្នាក់អ្នកជំនាញជាមួយអាមេរិកទទួលបរាជ័យ ហើយចោទប្រកាន់វ៉ាស៊ីនតោនថាបានធ្វើឲ្យកិច្ចចរចារ «បញ្ចប់ដោយឥតន័យ»។ 
កិច្ចចរចារថ្នាក់អ្នកជំនាញស្តីពីបញ្ហាកូរ៉េជាមួយអាមេរិកទទួលបរាជ័យ  - ảnh 1 កិច្ចចរចារថ្នាក់អ្នកជំនាញស្តីពីបញ្ហាកូរ៉េជាមួយអាមេរិកទទួលបរាជ័យ 

(VOVworld) – នាថ្ងៃទី ៥ តុលា បន្ទាប់ពីជំនួបជាមួយបេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក Stephen Biegun នៅប្រទេសស៊ុយអែត ប្រធានក្រុមចរចាររបស់ ស.ប.ប.ក. លោក Myong-gil បានប្រកាសថា៖ កិច្ចចរចារថ្នាក់អ្នកជំនាញជាមួយអាមេរិកទទួលបរាជ័យ ហើយចោទប្រកាន់វ៉ាស៊ីនតោនថាបានធ្វើឲ្យកិច្ចចរចារ «បញ្ចប់ដោយឥតន័យ»។ ថ្លែងមតិនៅស្ថានទូត ស.ប.ប.ក. ប្រចាំនៅទីក្រុង Stockholmលោក Myong-gil បានអះអាងថា៖ មូលហេតុដែលធ្វើឲ្យកិច្ចចរចារទទួលបរាជ័យគឺដោយសារភាគីអាមេរិកមិនលុបចោលជំហរនិងទស្សនៈចាស់។ លោកបានអំពាវនាវឲ្យអាមេរិកផ្លាស់ប្តូរគោលជំហររបស់ខ្លួន ហើយអះអាងម្តងទៀតថាបណ្ដាកិច្ចចរចារនឹងមិនចាប់ផ្តើមឡើងវិញមុនចុងឆ្នាំនេះទេ។ យ៉ាងណាមិញ លោក Myong-gil ក៏បានឲ្យដឹងថែមទៀតថា៖ កូរ៉េខាងជើងអាចចូលរួមពិភាក្សាអំពី «ដំណាក់កាលជាបន្ត» នៃដំណោះស្រាយគ្មាននុយក្លេអ៊ែរបនីយកម្ម ប្រសិនបើ អាមេរិកមានចម្លើយ «ស្មោះត្រង់» ចំពោះវិធានការដែលព្យុងយ៉ាងបានម្ចាស់ការអនុវត្តដូចជា បញ្ឈប់ការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលផ្លោងឆ្លងទ្វីប។ នេះគឺជា កិច្ចចរចារជាផ្លូវការលើកដំបូងរវាងប្រទេសទាំងពីរគិតតាំងពីពេល ជំនួបកំពូលអាមេរិក-ស.ប.ប.ក. លើកទី ២ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែកុម្ភៈកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ