កិច្ចចរចារនុយគ្លែអែររវាងអ៊ីរ៉ង់និងIAEAមានការីកចំរើន

កិច្ចចរចារនុយគ្លែអែររវាងអ៊ីរ៉ង់និងIAEAមានការីកចំរើន - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (ខាងស្ដាំ)ជួបសន្ទនាជាមួយ
អគ្គនាយកIAEAលោក Yukiya Amano នៅរដ្ឋធានី Tehran (រូបថត៖AFP/TTXVN)

(VOVworld) - បណ្ដាកិច្ចចរចារនាពេលថ្មីៗនេះរវាងអ៊ីរ៉ង់និងទីភ្នាក់ងាថាមពល
បរមាណូអន្តរជាតិ (IAEA) ស្ដីពីកម្មវិធីនុយគ្លែអែររបស់ប្រទេសឥស្លាមនេះ កំពុងមាន
ការវិវត្តន៏ និងនាំមកនូវលក្ខណៈស្ថាបនា។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៏មាន
នាថ្ងៃទី២០ សីហា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកស្រី Marzeih Afkhan
បានលើកច្បាស់ថា កិច្ចសហប្រតិបតិ្តការរវាងអ៊ីរ៉ង់និងIAEA កំពុងមានការរីកចំរើន
ជាច្រើន។តាមលោកស្រីថា ភាគីទាំង២បានឯកភាពលើដំណើរការ១ ដោយឈរលើ
មូលដ្ឋានកិច្ចចរចារដែលកំពុងប្រព្រឹត្តទៅសំដៅលុបចោលចំណុចស្រពិចស្រពិល
អំពីកម្មវិធីនុយគ្លែអ៊ែររបស់Tehran។លោកស្រីAhkham បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល
អ៊ីរ៉ង់ប្ដេជ្ញាសហប្រតិបតិ្តការជាមួយ IAEAដើម្បីឆ្ពោះទៅការដោះស្រាយរាល់បញ្ហា
ដែលនៅជំពាក់ជំពិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ