កិច្ចចរចាររវាងអ៊ីរ៉ង់និង IAEAមានការវិវឌ្ឍន៌ល្អនិងឈានចូលថ្ងៃទី២

កិច្ចចរចាររវាងអ៊ីរ៉ង់និង IAEAមានការវិវឌ្ឍន៌ល្អនិងឈានចូលថ្ងៃទី២ - ảnh 1
អ្នកនាំពាក្យ IAEO លោក Behrouz Kamalvandi (រូបថតៈ Press TV)


(VOVworld)-នាថ្ងៃទី៨កុម្ភៈ អង្គការថាមពលបរមាណូអ៊ីរ៉ង់ (IAEO)បានជូនដំណឹង
ឲ្យដឹងថា កិច្ចចរចារជាមួយស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA)ស្តីអំពី កម្ម
វិធីនុយក្លេអ៉ែររបស់តេហ៉េរង់បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងពន្យារយៈ
ពេល១ថ្ងៃទៀត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បាន ដកស្រង់សំដីរបស់អ្នក
នាំពាក្យ IAEO លោក Behrouz Kamalvandi ឲ្យដឹងថា កិច្ចចរចារ រវាងអ៊ីរ៉ង់និង
IAEA នាថ្ងៃទី៨កុម្ភៈមានចរិតលក្ខណៈស្ថាបនា និងកំពុងមាន ដំណើរវិវឌ្ឍន៌ល្អ ហើយនឹងបានបន្តក្នុងថ្ងៃទី៩កុម្ភៈ។ កិច្ចចរចារនេះ សំដៅ កសាងទំនុកទុកចិត្ត ជួយដោះស្រាយការជំពាក់ជំពិន​រួមទាំងរាល់បញ្ហាទាក់ទិន ដល់កម្មវិធីនុយក្លេអ៊ែរ
របស់តេហ៉េរ៉ង់។ រហូតដល់សព្វថ្ងៃ ភាគី IAEA មិនទាន់ ចេញសេចក្តីបកស្រាយ
ណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ