កិច្ចចរចារស្តីពីថវិការបស់សហភាពអឺរ៉ុបត្រូវបានជាប់គាំង

(VOVWORLD) - កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប ស្តីពីថវិការយៈពេល ៧ ឆ្នាំបន្តបន្ទាប់ (២០២១-២០២៧) បានបញ្ចប់ដោយភាពជាប់គាំងនាថ្ងៃទី ២១ ខែកុម្ភៈ បន្ទាប់ពីប្រទេសសមាជិកទាំង ២៧ ក្នុងប្លុកនេះមិនមានសំឡេងឯកភាពរួមជាមួយគ្នានោះឡើយ។
កិច្ចចរចារស្តីពីថវិការបស់សហភាពអឺរ៉ុបត្រូវបានជាប់គាំង - ảnh 1 កិច្ចចរចារស្តីពីថវិការបស់សហភាពអឺរ៉ុបត្រូវបានជាប់គាំង (រូបថត៖AFP/TTXVN)

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីថ្ងៃធ្វើការទី ២ អធិការបតីអាឡឺម៉ង់លោកស្រី  Angela Merkel បានមានប្រសាសន៍ថា ភាពខុសគ្នានេះនៅតែ     ដ៏ធំខ្លាំងណាស់ ដើម្បីឈានដល់សម្រេចបានកិច្ចព្រមព្រៀងមួយ។

លោកស្រីបានឲ្យដឹងថាមិនទាន់កំណត់ថ្ងៃណាមួយដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយបន្តទៀតឡើយ ប៉ុន្តែថ្នាក់ដឹកនាំទាំងឡាយ នឹងវិលត្រឡប់មកដើម្បីស្វែងរកប្រធានបទថវិកា និងក្របខ័ណ្ឌនៃហិរញ្ញវត្ថុរយៈពេលវែងនាពេលឆាប់ៗ ដើម្បីអាចប្រតិបត្តិការចាប់តាំងពីឆ្នាំ ២០២១ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ