កិច្ចប្រជុំកំពូលខ្សែក្រវាត់និងផ្លូវ លើកទី៩

(VOVWORLD) - កិច្ចប្រជុំកំពូលខ្សែក្រវាត់និងផ្លូវលើកទី ៩ បានបើកនាថ្ងៃទី ១១ ខែកញ្ញា នៅហុងកុង (ប្រទេសចិន)។ ដោយប្រធានបទ “កសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវបៃតង ប្រកបដោយភាពច្នៃប្រឌិត និងតភ្ជាប់” សន្និសីទនេះមានការចូលរួមពីគណៈប្រតិភូជិត ៦.០០០ នាក់តំណាងឱ្យរដ្ឋាភិបាល សាជីវកម្ម និងធុរកិច្ចឈានមុខគេមកពីប្រទេសចំនួន៧០។
កិច្ចប្រជុំកំពូលខ្សែក្រវាត់និងផ្លូវ លើកទី៩ - ảnh 1កិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវលើកទី៩ នៅទីក្រុងហុងកុង (ចិន)។ រូបភាព៖ ក្រសួងការបរទេស

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh ជាភ្ញៀវពិសេសនៃសន្និសីទបានថ្លែងសុន្ទរកថានៅសម័យបើក។ នៅក្នុងសុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានានូវស្មារតីនៃកិច្ចសហប្រតិបត្តិការស្មើភាព បើកចំហ ផលប្រយោជន៍ទៅវិញទៅមក និងការអនុលោមតាមច្បាប់អន្តរជាតិក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ដើម្បីរួមចំណែកដល់គោលដៅរួមនៃសន្តិភាព វិបុលភាព អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន និងនាំមកនូវជីវភាពសម្បូររុងរឿងដល់មនុស្សគ្រប់រូប។ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងចិនបានឯកភាពជំរុញការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ អនុវត្តផែនការសហប្រតិបត្តិការតភ្ជាប់រវាងក្របខ័ណ្ឌនៃ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” និងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។

កិច្ចប្រជុំកំពូលខ្សែក្រវាត់និងផ្លូវ លើកទី៩ - ảnh 2ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh ជាភ្ញៀវពិសេសនៃសន្និសីទបានថ្លែងសុន្ទរកថានៅសម័យបើក។។ រូបភាព៖ ក្រសួងការបរទេស

លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍បានស្នើនូវវិស័យអាទិភាពចំនួន ៥ ដែលហុងកុង (ចិន) អាចរួមចំណែកក្នុងការអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងនោះមានការជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបន្ថែមទៀត; ជំរុញការតភ្ជាប់រវាងទីក្រុង និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន សម្របសម្រួលការតភ្ជាប់រវាងប្រជាជន និងធុរកិច្ចទាំងសងខាង និងជំរុញទេសចរណ៍ទ្វេភាគីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ