កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២៖ អាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍចក្ខុវិស័យសហគមន៍ក្រោយឆ្នាំ២០២៥
(VOVWORLD) - កាលពីថ្ងៃទី ១០ ឧសភា កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤២ នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី បានអនុម័តលើ សេចក្តីថ្លែងការណ៍របស់មេដឹកនាំស្តីពីការអភិវឌ្ឍចក្ខុវិស័យសហគមន៍ក្រោយឆ្នាំ ២០២៥។
សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ (រូបថត៖ Duong Giang-VNA) |
មេដឹកនាំអាស៊ានបានឯកភាពពង្រឹងបន្ថែមទៀតនូវដំណើរការកសាងសហ គមន៍អាស៊ានដោយការអនុវត្តយ៉ាងពេញលេញនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៧ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីនៅ ឆ្នាំ ២០១៥។ កិច្ចប្រជុំក៏បានឯកភាពកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ និងឯកសារពាក់ព័ន្ធ ព្រមទាំងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការបង្រួញ គម្លាតអភិវឌ្ឍន៍ក្នុងតំបន់ ហើយពង្រឹងរបៀបវារៈស្ដីពីអភិវឌ្ឍប្រកបដោយចីរភាពរបស់ អាស៊ាន តាមនោះឆ្ពោះទៅរកសហគមន៍មួយប្រកបដោយកិច្ចសហប្រតិបត្តិការ បរិ យាប័ន្ន ហើយគ្មានគម្លាតអភិវឌ្ឍន៍រវាងបណ្ដាប្រទេស។
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាស៊ាន លោក Nguyen Hai Bang ចាប់តាំងពីឆ្នាំ ២០១៥ មក មេដឹកនាំអាស៊ានបានឯកភាពគ្នាលើការកំណត់និយមន័យ នៃសហគមន៍អាស៊ាន ដែលជាសហគមន៍សន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និង ភាពធន់។ នៅឯកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីម្ដងទៀត ពីលក្ខណៈវិនិច្ឆ័យខាងលើ ព្រមទាំងបំពេញបន្ថែមកត្តាថ្មីៗដូចជា៖ ការផ្តោតទៅលើ មនុស្ស ការតំរង់ទិសដើម្បីបម្រើប្រជាជន ការយកមនុស្សជាមជ្ឈភាពនិងជាមុខ សញ្ញាដែលទទួលផលពីដំណើរការកសាង និងអភិវឌ្ឍន៍សហគមន៍អាស៊ានផងដែរ៕