កិច្ចប្រជុំជាន់ខ្ពស់ និងពិព័រណ៍សេដ្ឋកិច្ចបៃតងឆ្នាំ ២០២២៖ អនុវត្តន៍​ការសន្យា​នៅ COP26

(VOVWORLD) - ដោយបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ កិច្ចប្រជុំនេះមានអត្ថន័យដ៏សំខាន់ក្នុងការអនុវត្តរាល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយចីរភាពស្របតាមកិច្ចព្រមព្រៀងទ្វេភាគីរវាងវៀតណាមនិងសហភាពអឺរ៉ុប រួមចំណែកអនុវត្តន៍យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងរបស់វៀតណាម។
កិច្ចប្រជុំជាន់ខ្ពស់ និងពិព័រណ៍សេដ្ឋកិច្ចបៃតងឆ្នាំ ២០២២៖ អនុវត្តន៍​ការសន្យា​នៅ COP26 - ảnh 1អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Do Thang Hai (រូបថត៖ VNA)

នារសៀលថ្ងៃទី៣ ខែតុលា នៅទីក្រុងហាណូយ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានសម្របសម្រួលជាមួយសម្ព័ន្ធសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាមរៀបចំសន្និសីទសារព័ត៌មានឧទ្ទេសនាមអំពីកិច្ចប្រជុំជាន់ខ្ពស់ និងពិព័រណ៍សេដ្ឋកិច្ចបៃតងឆ្នាំ២០២២។ ដោយបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ កិច្ចប្រជុំនេះមានអត្ថន័យដ៏សំខាន់ក្នុងការអនុវត្តរាល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយចីរភាពស្របតាមកិច្ចព្រមព្រៀងទ្វេភាគីរវាងវៀតណាម

និងសហភាពអឺរ៉ុប រួមចំណែកអនុវត្តន៍យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងរបស់វៀតណាម; តភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាម។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានឲ្យដឹងថា៖ “ពិព័រណ៍សេដ្ឋកិច្ចបៃតងនឹងឧទ្ទេសនាម តាំងបង្ហាញរាល់បច្ចេកវិទ្យាទំនើបៗ ផលិតផលគុណភាពខ្ពស់ គំនិតផ្តួចផ្តើម និងគំរូសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំរបស់សហគ្រាសអឺរ៉ុប និងវៀតណាម។ ទន្ទឹមនឹងនោះ រាល់វេទិកា និងកិច្ចពិភាក្សានានាក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ នឹងជាមូលដ្ឋានគ្រឹះដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចអឺរ៉ុប និងវៀតណាម រួមចំណែកជំរុញខឿនសេដ្ឋកិច្ចវៀតណាមបៃតប ប្រកបដោយចីរភាពតាមរយៈការចែករំលែកគំនិតផ្តួចផ្តើម និងការផ្ទេរប្រគល់បច្ចេកវិទ្យាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ