កិច្ចប្រជុំថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM +)​តាមរយៈប្រព័ន្ធវីដេអូត្រូវបានបើកជាផ្លូវការ

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែកក្កដា បានប្រព្រឹត្តិទៅកិច្ចប្រជុំថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM +)តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់ប្រធានគណប្រតិភូមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន និងប្រទេសចំនួន ៨ ទៀត គឺរុស្ស៊ី ចិន អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ញូវហ្សេឡែន ឥណ្ឌា និងអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍នយោបាយនិងសន្តិសុខ។
កិច្ចប្រជុំថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM +)​តាមរយៈប្រព័ន្ធវីដេអូត្រូវបានបើកជាផ្លូវការ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM +) (រូបថត៖ qdnd.vn)

អញ្ជើញថ្លែង នៅក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានសង្កត់ធ្ងន់ថា៖ ក្នុងស្មារតី“ភាពស្អិតរមួត និងការឆ្លើយ តប” នៃឆ្នាំប្រធានអាស៊ាន ២០២០ នោះ ក្នុងរយៈពេលកន្លងទៅអាស៊ាននឹងបណ្ដាប្រទេសជាសមាជិកជានិច្ចកាលចាត់វិធានការសមស្រប ដោយម្ចាស់ការ ក៏ដូចជាអនុវត្តន៍សកម្មភាពតាមអនឡាញប្រកប ដោយប្រសិទ្ធភាពជាច្រើនផងដែរ។ លោកបានថ្លែងថា៖ “នៅក្នុងកិច្ចប្រជុំថ្ងៃនេះ គណប្រតិភូទាំងអស់នឹងធ្វើការចែក រំលែកអំពីស្ថានភាពពិភពលោក និងតំបន់ក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 នឹងជួយយើងយល់ដឹងអំពីកិច្ចការពារជាតិ ព្រមទាំងរួមចំណែកពង្រឹងទំនុកទុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងការលំបាកសាកល្បងរួម។ លើសពីនេះទៅទៀត យើងនឹងធ្វើការពិភាក្សាលើការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ អាស៊ានបើកទូលាយ (ADMM +) នាខែតុលាខាងមុខនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ