កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងវៀតណាម - អូស្ត្រាលីជាលើកដំបូង

(VOVWORLD) -នាថ្ងៃទី ២៨ ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេស អូស្រ្តាលី លោកស្រី Julie Bishop បានអញ្ជើញជាអធិបតីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងវៀតណាម និងអូស្ត្រាលីជាលើកដំបូង។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងវៀតណាម - អូស្ត្រាលីជាលើកដំបូង - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
និងរដ្ឋមន្ត្រីការបរទេស អូស្រ្តាលី លោកស្រី Julie Bishop  

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងឲ្យឡើងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្រ្តាលីរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កន្លងទៅ។ ភាគីទាំងពីរបានឯកភាពរួមសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តខ្លឹមសារដែលបានឯកភាពក្នុង "សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអូស្ត្រាលី" និងអនុវត្តន៍ប្រកបដោយជោគជ័យរាល់គោលដៅដែលបានដាក់ចេញក្នុង "កម្មវិធីធ្វើសកម្មភាព ២០១៦ - ២០១៩។

រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពបន្តរួមសហការយ៉ាងជិតស្និទ្ធ និងសកម្មគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសគឺនៅក្នុងអង្គការសហប្រជាជាតិ  ASEAN និង APEC ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ