កិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន(ADSOM) តាមប្រព័ន្ធវីដែអូ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកាក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំ មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន(ADSOM) តាមប្រព័ន្ធវីដែអូ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រធាន ADSOM វៀតណាម។ ។
កិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន(ADSOM) តាមប្រព័ន្ធវីដែអូ - ảnh 1កិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន(ADSOM) តាមប្រព័ន្ធវីដែអូ  (រូបថត៖ qdnd.vn)

ថ្លែងមតិក្នុងឱកាស បើកកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលជំងឺរាត ត្បាតកូវីដ ១៩ បាន និងកំពុងជះឥទ្ធិពលនិងរារាំងសកម្មភាពសហប្រ តិបត្តិការអន្តរជាតិជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការអា ស៊ាននោះ បណ្ដាប្រទេសអាស៊ានបន្តកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសគឺសកម្មភាពនយោបាយ កិច្ចការបរទេស សេដ្ឋកិច្ច កិច្ចការពារជាតិ និងសន្តិសុខ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសអាស៊ាននាពេលកន្លងមក លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា៖ “ក្នុងឆ្នាំកន្លងទៅ យើងបានរៀបចំបណ្ដាខ្លឹមសានៃកិច្ចសហប្រតិបត្តិការពារជាតិអាស៊ានប្រកបដោយមានគុណភាពខ្ពស់។ លើសពីនេះទៅទៀត យើងបានចូលរួមចំណែកជាវិជ្ជមានក្នុងការបង្ការ/ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដែលលេចធ្លោបំផុតគឺ សេចក្តីថ្លែងការណ៍រួមនៅ ឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ ជំងឺកូវីដ ១៩ ផងដែរ”។

នៅក្នុងកិច្ចប្រជុំ ប្រតិភូបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារមន្រ្តីការពារជាតិអាស៊ាន (ADSOM WG) ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១៦ ខែវិច្ឆិកា; ឯកសារណែនាំដើម្បីបញ្ចៀសការប៉ះទង្គិចគ្នានៅលើអាកាសសម្រាប់យន្តហោះយោធា បណ្តាញអ្នកជំនាញការពារជាតិអាស៊ានអំពីគីមីវិទ្យា ជីវវិទ្យានិងវិទ្យុសកម្មជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ