កិច្ចប្រជុំរបស់គណៈកម្មាធិការបណ្ដាបញ្ហាអន្តរសភារបស់សម្ព័ន្ធភាពសភា Francophonie (APF)

កិច្ចប្រជុំរបស់គណៈកម្មាធិការបណ្ដាបញ្ហាអន្តរសភារបស់សម្ព័ន្ធភាពសភា Francophonie (APF)  - ảnh 1
កិច្ចប្រជុំគណៈកម្មាធិការបណ្ដាបញ្ហាអន្តរសភារបស់សម្ព័ន្ធភាពសភា Francophonie (APF) បានប្រារព្ធឡើង (auf.org)

        Vovworld-នាព្រឹកថ្ងៃទី២៧មេសានៅទីក្រុងហាណូយ គណៈកម្មាធិការ​កិច្ច​ការបរទេសរបស់រដ្ឋសភានិងអនុគណៈកម្មាការវៀតណាមក្នុងសម្ព័ន្ធភាពសភា
Francophonie បានប្រារព្ធកិច្ចប្រជុំគណៈកម្មាធិការបណ្ដាបញ្ហាអន្តរសភារបស់​
សម្ព័ន្ធភាពសភា Francophonie (APF)។ ថ្លែងមតិនៅពិធីប្រារព្ធនេះ អនុប្រធាន
​រដ្ឋសភាវៀតណាមលោក Uong Chu Luu បានសង្កត់ធ្ងន់ថា៖

        “រដ្ឋសភាវៀតណាមវាយតំលៃខ្ពស់គោលមាគ៌ាគោលដៅសកម្មភាពរបស់
APF។ ជាមួយសកម្មភាពជាក់ស្ដែង APF បានចូលរួមយ៉ាងសកម្មទៅក្នុងជីវភាព​
របបរបស់សហគមន៍ Francophonie។ លើឋានៈអនុប្រធាន APF អនុគណៈ​កម្មាការ
​វៀតណាមក្នុង APF បាននិងកំពុងសកម្មចូលរួមសកម្មភាពរបស់អង្គការ​ជាមួយ
បំណងបង្កើនទំនាក់ទំនងមិត្តភាពផ្លាស់ប្តូរវប្បធម៍ ទន្ទឹមនឹងនោះជំរុញ​កិច្ច​សហប្រតិបត្តិការនិងអភិវឌ្ឍន៍រួមរវាងបណ្ដាប្រទេសសមាជិក APF៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ