កិច្ចប្រជុំរបស់ប្រធានគណៈកម្មាធិការព្រំដែនដីគោករួមវៀតណាម-ចិន

(VOVWORLD) - ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ឧសភា នៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេស ចិន បានប្រព្រឹត្តទៅកិច្ចប្រជុំរបស់ប្រធានគណៈកម្មាធិការព្រំដែនដីគោករួមវៀតណាម-ចិន បានប្រព្រឹត្តទៅ។ 
កិច្ចប្រជុំរបស់ប្រធានគណៈកម្មាធិការព្រំដែនដីគោករួមវៀតណាម-ចិន - ảnh 1គណៈប្រតិភូទាំងពីរបានថតរូបជាមួយគ្នា។ រូបថត៖ VOV

ភាគីទាំងពីរបានផ្លាស់ប្តូរ និងឈានដល់ការយោគយល់គ្នាជាច្រើនអំពីផែនការការងារឆ្នាំ ២០២៤ របស់គណៈកម្មាធិការព្រំដែនដីគោករួមវៀតណាម-ចិនដែលក្នុងនោះផ្តោតសំខាន់លើការសម្របសម្រួលរៀបចំសកម្មភាពអបអរសាទរខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីព្រំដែនដីគោកវៀតណាម-ចិន (២០០០-២០២៥) និងរយៈពេល ១៥ឆ្នាំនៃការចុះហត្ថលេខាលើពិធីសារកំណត់ព្រំដែនដីគោកវៀតណាម-ចិន (២០១០-២០២៥); ស្ថានភាពបច្ចុប្បន្ននៃប្រតិបត្តិការសាកល្បង ផែនការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ប្រតិបត្តិការផ្លូវការនៃតំបន់ទេសភាពល្បាក់ទឹកធ្លាក់ Ban Gioc (វៀតណាម) - Detian (ចិន) ក្នុងឆ្នាំនេះ និងខ្លឹមសារពាក់ព័ន្ធមួយចំនួនទៀត។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងយន្តការគណៈកម្មាធិការព្រំដែនគោកវៀតណាម-ចិន បំពេញល្អការងារគ្រប់គ្រង ការពារព្រំដែន និងច្រកព្រំដែនស្របតាមឯកសារច្បាប់ចំនួន ០៣ ស្តីពីព្រំដែនដីគោកវៀតណាម-ចិន និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់ព្រំដែន រួមគ្នាកសាងព្រំដែនរវាងប្រទេសទាំងពីរប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ