កិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មធិការសហសប្រតិបត្តិការរួមអាស៊ាន-ចិន (ACJCC)
(VOVworld) – តាមសេចក្តីប្រកាសសារព័ត៌មានរបស់លេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី
១៨ មិនា បានឲ្យដឹងថា៖ កិច្ចប្រជុំលើកទី ១៤ នៃ គណៈកម្មធិការសហសប្រតិបត្តិការ
រួមអាស៊ាន-ចិន (ACJCC) ទើបនឹងបានរៀបចំឡើង សំដៅពិនិត្យមើលនិងកិច្ចប្រជុំបាន
វាយតំលៃការអនុវត្តបណ្ដាគំរោងការណ៍និងសកម្មភាពរួមរវាងអាស៊ាននិងចិនលើវិស័យ
នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម។ ទន្ទឹមនឹងនោះ បណ្ដាតំណាងចូល
រួមក៏បានពិភាក្សាអំពីការផ្តើមគំនិតនិងលិទ្ធផលនៃសន្និសីទកំពូលអាស៊ាន-ចិន លើកទី
១៥ ពិនិត្យមើលរាល់សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ ទិវាបង្កើតទំនាក់ទំនង
ដៃគូរយុទ្ធសាស្ត្រអាស៊ាន-ចិន។ ភាគីចិនបានសន្យាផ្តល់ជំនួយបណ្ដាគំរោងកាណ៍និង
សកម្មភាពក្នុងក្របខ័ណ្ឌផែនការធ្វើសកម្មភាពអាស៊ាន-ចិន(ដំណាក់កាល ២០១១-
២០១៥) ក៏ដូចជា រាល់ការខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ រីឯខ្លួនវិញ ACJCC មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិន លើវិស័យសំខាន់មួយចំនួន
ដូចជា នាវាចរណ៍និងការតភ្ជាប់អាស៊ាន ឲ្យខ្លាំងក្លា ថែមទៀត៕